មណ្ឌលគិរី ៖ យោងតាម Account Facebook មួយ ដែលបានបង្ហោះ កាលពីម្សិលមិញ បង្ហាញពីការមាន វិប្បដិសារីណាស់ ដែលបណ្តាលឲ្យក្មេងប្រុសស្រីលង់ទឹកស្លាប់២នាក់ បងប្អូន នៅទឹកជ្រោះប៊ូស្រា ដែលរូប គាត់មិនអាចសង្គ្រោះ ក្មេងទាំងពីរ នាក់បាន ដោយរូបគាត់ជាមនុស្សតែម្នាកគត់ នៅកន្លែងកើតហេតុ និងជា អ្នកមុជទឹកជួយស្រង់ក្មេងទាំងពីរផងដែរ ។

សូមជំរាបថា នៅវេលាថ្ងៃត្រង់ថ្ងៃអាទិត្យ ទី១៩ ខែមេសា ឆ្នាំ២០១៥នេះ ក្មេងប្រុសស្រី២នាក់ ជាបងប្អូនបង្កើត បានលង់ទឹក ស្លាប់នៅទឹកជ្រោះប៊ូស្រា ស្ថិតក្នុងឃុំប៊ូស្រា ស្រុកពេជ្រាដា បង្កឲ្យមានការភ្ញាក់ផ្អើល ។ ក្មេងទាំងពីរនាក់នោះមានឈ្មោះទី១៖ ក្មេងប្រុស ឈ្មោះ ពិសិទ្ធ អាយុ១៣ឆ្នាំ និងក្មេងស្រី ឈ្មោះ នីតា អាយុ១០ឆ្នាំ។

នៅលើ Facebook នោះ ម្ចាស់ Account សរសេររៀបរាប់ពីដំណើររឿង ពាក់ព័ន្ធនឹងករណីក្មេងប្រុសស្រី លង់ទឹកស្លាប់នៅក្បែទឹកជ្រោះប៊ូស្រា យ៉ាងលម្អិតដូចតទៅ ៖

«ក្មេងលង់ទឹកស្លាប់២នាក់ នៅទឹកជ្រោះប៊ូស្រា, ខ្ញុំពិតជាមានវិប្បដិសារីណាស់ ដែលបណ្ដាល អោយក្មេងប្រុសស្រីលង់ទឹកស្លាប់ ២នាក់បងប្អូន។ ហេតុការកើតមានដូចតទៅ:

ខ្ញុំជាមនុស្សតែម្នាក់ គត់ដែលនៅកន្លែងកើតហេតុ ហើយជាមនុស្សតែម្នាក់ដែរ ដែលជួយសង្គ្រោះពួក គេប៉ុន្តែវាហួសពេលបាត់ទៅហើយ។ ដំបូងឡើយនៅកន្លែងអន្លង់ទឹកជម្រៅជាង ២ម៉ែត្រក្បែរទឹកជ្រោះ ខ្ញុំកំពុងហែលលេងជាមួយក្មេងជនជាតិព្នងតូចៗ ២នាក់ទៀត អាយុប្រហែល ៩ ទៅ ១០ ឆ្នាំ ពួកគេសុតតែចេះហែលទឹក។

គ្រានោះខ្ញុំឮសំលេងលោតទឹកផ្លុងៗ នៅក្រោយខ្នងខ្ញុំតែម្ដង ហើយមិនឃើញងើបឡើងវិញឡើយ តែខ្ញុំមិនចាប់អារម្មណ៍ទេ ដោយគិតថានេះជាកន្លែងជ្រៅបែបនេះ ប្រហែលជាមនុស្សធំ មកលោតជ្រមុជ ទឹកចុះក្រោមលេងដូចខ្ញុំដែរហើយមើលទៅ។

ប៉ុន្តែក្រោយពេលឃើញលិចចុះក្នុងទឹកយូរបែបនេះ ខ្ញុំចាប់ផ្ដើមកើតមន្ទិលសង្ស័យថា តិចកូនក្មេងលង់ទឹកទេ ដឹង? ឬមួយក៏មនុស្សធំជ្រមុជ? ខ្ញុំកើតចិត្តស្ទាក់ស្ទើរហើយរង់ចាំរហូតដល់ជិត ១នាទី នៅតែមិនឃើញងើបវិញ ក៏សួរទៅក្មេងជនជាតិដែលនៅក្បែរខ្ញុំថា: អាក្អូន មិញនេះអ្នកលោតទឹកជាកូនក្មេង ឬ មនុស្សធំ?

វាបានឆ្លើយប្រាប់ថា ជាកូនក្មេងតូច, គ្រាន់តែឮសំដីបែបនេះភ្លាម ខ្ញុំអត់ស្រែកហៅអ្នកណាជួយទេ ហើយក៏មិន បង្អង់ យូរដែរ ខ្ញុំជ្រមុជចុះបាតភ្លាមៗតែម្ដង ប្រហែលជាជិត ១នាទីក្រោយមក ខ្ញុំឃើញក្មេងនោះសន្លប់ នៅក្រោមទឹកយ៉ាងជ្រៅ ខ្ញុំបានចាប់ទាញអូសឡើងលើគោកតែម្នាក់ឯង ទាំងហត់ទន់ដៃជើង សូម្បីតែស្រែកហៅ គេឯងមកជួយ ក៏ស្រែកមិនរួចដែរ តែក្រោយគេឃើញ ខ្ញុំឱបក្មេងក្រោកពីទឹក គេស្រែកហើយរត់មកជួយ រឹតទ្រូងរលាក់។

ក្រោយមកទៀត ទើបមានគេស្រែកពីចម្ងាយថា ឃើញក្មេងលោត ២នាក់ ឮដូចនេះ ខ្ញុំក៏រត់ចុះទឹកម្ដងទៀត ហើយស្រែកហៅអ្នកក្បែរៗនោះ អោយចុះជាមួយខ្ញុំ រួចក៏សហកាគ្នារាវរកឃើញម្នាក់ទៀត ប៉ុន្តែអកុសល ក្មេងៗបានដាច់ដង្ហើមទាំង ២នាក់បាត់ទៅហើយ។

ខ្ញុំនៅតែមានអារម្មណ៍ខឹង និងសោកស្ដាយយ៉ាងខ្លាំង ហើយសុំទោសក្រុមគ្រួសារផង ដែលខ្ញុំមិនអាចជួយ ទាន់ពេលវេលា ដោយសារខ្ញុំនៅកើតមន្ទិលសង្ស័យស្ទាក់ស្ទើរ ចង់ជ្រមុជទឹកតាមបន្តិចចង់រង់ចាំបន្តិច ព្រោះគិតថាជាមនុស្សធំ។ បើសិនជាខ្ញុំសម្រេចចិត្តភ្លាមៗជ្រមុជភ្លាម ប្រហែលជាក្មេងមិនដល់ថ្នាក់ បាត់បង់ជីវិតម្ដង ២នាក់បែបនេះឡើយ។

មេរៀនជីវិតសម្រាប់ខ្ញុំពីពេលនេះទៅ ចង់ជួយសង្គ្រោះមនុស្ស ត្រូវសម្រេចចិត្តភ្លាមៗកុំបង្អង់យូរ ប្រយ័ត្នហួស ពេលសេចក្ដីស្លាប់វាស្ថិតនៅក្បែរមនុុស្សជានិច្ច បើយើងស្ទាក់ស្ទើរក្នុងចិត្ត វានឹងឆក់យកជីវិតមនុស្ស ទៅបាត់ត្រឹមពេល ១នាទីប៉ុណ្ណោះ។

ហើយឪពុកម្ដាយ របស់ក្មេងនេះវិញ មិនមើលកូនអោយស្រួលបួលទេ ទុកគ្នាឲ្យលេងទឹក ហើយខ្លួនឯងជាប់រវល់ ដើរលេងថតរូបនៅឯមាត់ ជ្រោះទឹកធ្លាក់ឯណាឆ្កុយ ពិតជាគួរអោយខឹងខ្លាំងណាស់» ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល