អុីតាលី ៖ ដោយយោងតាមគេហទំព័រ Metro បានឲ្យដឹងថា លោកយាយដែលមានអាយុច្រើនជាងគេលើលោក បានទទួលមរណភាពនៅក្នុងជន្មាយុ១១៧ ឆ្នាំ ពិតជាពុំគួរឲ្យជឿពិតមែន ។

ប្រភពដដែលបញ្ជាក់ឲ្យដឹងថា លោកយាយមានឈ្មោះថា Emma Morano ដែលត្រូវបានគេដឹងថា ជាមនុស្សវ័យចំណាស់ កើតនៅខ្ទង់ឆ្នាំ១៨០០ ចុងក្រោយគាត់ដែលនៅមានជីវិតបានលាចាកលោកនៅក្នុងផ្ទះរបស់លោកយាយនាប្រទេសអ៊ីតាលីភាគខាងជើង ។ ជាងនេះទៅទៀត លោកយាយថែមទាំងបង្ហើបប្រាប់មហាជនថា លោកយាយពិសារស៊ុតឆៅពីរគ្រាប់ជារៀងរាល់ថ្ងៃ ទើបធ្វើឲ្យមានអាយុវែងបែបនេះ ។

លោកយាយ Emma Morano ដែលមានថ្ងៃខែឆ្នាំកំណើតនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ១៨៩៩ រស់នៅក្នុង Apartment ដែលមានមួយបន្ទប់ ជាមួយនឹងអ្នកមើលថែម្នាក់ និងក្មួយស្រីមានវ័យចំណាស់ពីរនាក់ទៀត ។ លោកវេជ្ជបណ្ឌិត Bava បានបញ្ជាក់ទៀតថា លោកយាយមិនមានភាពឈឺចាប់អ្វីទេ មុនពេលទទួលមរណភាព ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ Metro