CamNews

ទិត្យវិច្ឆិកា ប្រតិ​កម្ម​​នឹង​ការ​រិះ​គន់ ពី​សំ​ណាក់​តា​រា​ស្រី​ម្នាក់​លើ​​​សព លោក វណ្ណ មករា (Video)

(ភ្នំពេញ)៖ លោក ទិត្យ វិច្ឆិកា ដែលជាអតីតតារាចម្រៀងល្បីឈ្មោះ ហើយបច្ចុប្បន្នវិវឌ្ឍន៍ខ្លួនមក សកម្ម​ជាមួយការងារមនុស្សធម៌ ជួយសង្គមថ្មីៗនេះ បានចេញវីដេអូឃ្លីបប្រតិកម្មឆ្លើយតប ចំពោះការរិះគន់របស់តារាច្រៀងស្រីម្នាក់ ដែលបានសរសេរធ្វើការរិះគន់ លើសពអតីតតារាចម្រៀ​ង លោក វណ្ណ មករា ដែលស្លាប់ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរដ៏រន្ធត់​ក្រឡាប់រថយន្តពីរ​លើក​ផ្លួនៗគ្នា នៅលើផ្លូវជាតិលេខ៤ កាលពីពេលថ្មីៗកន្លងមកនេះ។

ការចេញមុខឆ្លើយតប ពីសំណាក់លោក ទិត្យ វិច្ឆិកា នេះ បានធ្វើឡើងក្រោយពេលតារាស្រី​របស់ខ្មែរម្នាក់ បានសរសេររិះគន់ នៅលើហ្វេសប៊ុក ជាសាធារណៈជុំវិញហេតុការណ៍ នៃគ្រោះថ្នាក់ក្រឡាប់រថយន្ត ស្លាប់តារាចម្រៀងលោក វណ្ណ មករា ថាបណ្តាលមកពីការបើកបរ ដោយការពិ​សាគ្រឿងស្រវឹង។

លោក ទិត្យ វិច្ឆិកា បាននិយាយថា «ខ្ញុំឆ្ងល់ណាគាត់ស្លាប់បាត់ទៅហើយ ការងារអ្វីត្រូវ​យករឿង​នេះ មករិះគន់គាត់ (វណ្ណ មករា) ។ ​ចង់រិះគន់ត្រូវរិះគន់មនុស្ស ដែលនៅរស់ បើនិយាយពីសិល្បៈ ​តើគាត់ខុសអ្វី អស់លោកអាចរិះគន់បាន ដើម្បីស្ថាបនា។ ដោយឡែកអ្នកស្លាប់បានទៅហើយ​ តើរិះគន់ដើម្បីបានប្រយោជន៍អ្វីមកវិញ ? ហើយការរិះគននោះ បងប្អូនមានធ្លាប់មើលខ្លួនឯងទេ លុះត្រាតែខ្លួនឯងជាទេវតា ឬជាមនុស្សម្នាក់ល្អឥតខ្ចោះ ចាំមករិះគន់គេ…»។

លោក ទិត្យ វិច្ឆិកា បាននិយាយបន្ថែមថា «ថ្ងៃនេះខ្ញុំក៏ចង់និយាយ ពីសិល្បការិនីម្នាក់​ ដែលស​រ​សេ​ររិះគន់លើសព លោក វណ្ណ មករា មានលក្ខណៈជ្រុលនិយម។ តើប្អូនមានគិតទេពីអ្នក​ច​ម្រៀ​ងច្រៀងក្នុងក្លឹបរាត្រី ហើយប្អូនឯងក៏គ្មានអ្វីអស្ចារ្យ ប៉ុន្មានដែរ ហើយអាចនឹងច្រៀងក្នុងក្លឹបផងដែរ។ ម្យ៉ាងទៀតប្រហែលជាស្រវឹង ជាងគេទៅទៀតក្នុងមួយយប់ៗនោះ តារាខ្លះស្រវឹង​ដ​ល់ថ្នាក់ បង្កគ្រោះថ្នាក់ចរាចរណ៍ បុកគេពេលយប់ទៀតផងក៏មាន។ ដូច្នេះត្រូវគិតឲ្យបានវែងឆ្ងាយ មុនរិះគន់គេ ព្រោះឧប្បទវហេតុគ្មាននរណាម្នាក់ ចង់ឲ្យកើតឡើងទេ..»។

ដើម្បីបានដឹងកាន់តែលម្អិតជាងនេះទៀត សូមប្រិយមិត្ត​ទស្សនាឃ្លីបវីដេអូជុំវិញការប្រតិ​កម្ម ពីសំ​ណាក់តារាប្រុសលោក ទិត្យ វិច្ឆិកា ខាងក្រោម ទាំងអស់គ្នា៖

Posted by Vicheka Tit on Monday, 25 January 2016

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី