CamNews

សេចក្ដីថ្លែងការណ៍ របស់ USADA លើរឿង Floyd ចាក់ IV មុនពេលប្រកួតជាមួយ ប៉ាក់គីអៅ

ព័ត៌មានកីឡា៖ ភ្នាក់ងារប្រឆាំងការប្រើប្រាស់សារធាតុហាមឃាត់របស់ អាមេរិក (USADA) បានថ្លែងកាល​ពីថ្ងៃពុធ ទាក់ទិនទៅនឹង ទង្វើររបស់ Floyd Maweather ក្រោយពីត្រូវ សារព័ត៌មាន SB Nation ចុះផ្សាយថា បានចាក់បញ្ចូលសារធាតុ IV ដើម្បីជំនួយកម្លាំងមុនពេល ប្រកួតជាមួយ ប៉ាក់គីអៅ ចំនួន ៦ ម៉ោងមុន។

កាលពីប៉ុន្មានថ្ងៃមុន សារព័ត៌មាន SB Nation បានចុះផ្សាយជាសារធារណៈ ទាក់ទងទៅនឹង ការចាក់បញ្ចូល​​សារធាតុ IV ខណៈដែលស្ថិតក្រោមការឃ្លាំមើល និងអនុញ្ញាតដោយ USADA ប៉ុន្ដែត្រូវបានហាមឃាត់ទាំងស្រុងពីភ្នាក់ងារ WADA ទៅលើទង្វើរបែបនេះ ។ Floyd បានចាក់បញ្ចូល សារធាតុ ជំនួយ ដែល​ផ្សំជាមួយ សារធាតុវិតាមីន និង អំបិល មុនពេលចូលរួមប្រកួត​ជាមួយ ប៉ាក់គីអៅ ហើយសារធាតុអស់ទាំងនេះ ត្រូវបានហាមឃាត់ជាដាច់ខាត ពី WADA មុនពេលប្រកួត។

USADA បានបកស្រាយអំពីស្ថានភាព ដែលឈានទៅដល់ការសម្រេចចិត្ដ ចាក់បញ្ចូលសារធាតុទាំងអស់នោះថា កាលពីមួយថ្ងៃមុនការប្រកួតចាប់ផ្ដើម សមាជិកក្រុមការ USADA មា្នក់បាន ទៅកាន់ ផ្ទះរបស់ Floyd ដើម្បីទៅប្រមូល យកគំរូតាងទឹកនោមរបស់ Floyd ប៉ុន្ដែខណៈពេលនេាះ Floyd បានជួបប្រទះនឹងភាពខ្សោះជាតិទឹក ដោយមិនអាច ផលិតទឹកនោមបានទេ ។ ក្រោយមកទៀត ភ្នាក់ងារគ្រូពេទ្យម្នាក់ត្រូវបាន កោះហៅទៅកាន់ផ្ទះ Floyd ជាបន្ទាន់ ដោយសម្រេចផ្ដល់ការចាក់ IV ទៅកាន់ Floyd ដើម្បីសម្រេចបាន គំរូតាងទឹកនោម យកមកពិនិត្យ តែក្នុងខណៈក៏មាន សមាជិកក្រុមការងារ USADA នៅ ជាមួយ​ដែរ។ បន្ថែមពីលើនេះទៅទៀត Floyd ក៏បានបំពេញ សំណុំវេជ្ជបញ្ជា ហើយក៏ប្រគល់ក្រោយពេលប្រកួត។ ហើយសំណុំឯកសារ វេជ្ជបញ្ជានីមួយៗ មិនត្រូវបាន ស្នើសុំពី គណៈកម្មការកីឡាអត្ដពលិក (NSAC) ប្រចាំ Navada នោះដែរ តាំងពីមុនពេលប្រកួត ។ តាមពិតទៅវាគឺជារឿងមួយសារមញ្ញបំផុត ចំពោះកីឡាករទាំងអស់ ដែលប្រកួតនៅក្នុងទីក្រុង Nevada។

ស្របគ្នានោះផងដែរ កាលពីថ្ងៃប្រកួត ចុងក្រោយ រវាង Floyd នឹង Berto លោក Bob Bennett អគ្គនាយក​ប្រតិបត្ដិរបស់ NSAC បានថ្លែងផងដែរទាក់ទងនឹង បញ្ហានេះថា Floyd មិនបានប្រព្រឹត្ដខុសអ្វីនោះទេ ហើយ NSAC ក៏មិនចាប់អារម្មណ៍នឹងរឿង ការចាក់ IV នឹងផ្នែកផ្សេងដែលបានកើតឡើងនោះដែរ ។ ហើយម្យ៉ាងវិញទៀត Floyd ក៏មិនបានធ្វើខុស ហ៊ានចាក់សារថ្នាំដែលស្ថិតក្នុងការហាមឃាត់ WADA។

គូសបញ្ជាក់ផងដែរថា សម្រាប់ការបកស្រាយបង្ហាញ កន្លងមក គឺមានផលប៉ះពាល់ធ្ងន់ធ្ងរ ថ្វីត្បិតតែសារធាតុ​មិនមែនជាគោលដៅសំខាន់ ប៉ុន្ដែបរិមាណរបស់ សារធាតុ អាចអាចហេតុដ៏អាក្រក់ សម្រាប់លទ្ធ​ផល ​នៅពេលធ្វើតេស្ដ រកសារធាតុផ្សេងទៀត ព្រោះវាងបិទបាំង សារធាតុបង្កប់ ដោយមិនអាចមើលដឹង។​

ដោយ៖ អឿ អ៊ុយ

ប្រភព៖ boxingjunkie