ថ្មីៗនេះ Microsoft បានបង្ហោះនូវរូបភាព អមជាមួយនឹងគោលគំនិតចង់ប្រាប់ពីថ្ងៃ បង្ហាញណែនាំនូវ ស្មាតហ្វូន Lumia ដំបូងគេរបស់ក្រុមហ៊ុន នៅថ្ងៃទី ១១ ខែ វិច្ឆិកា ខាងមុខនេះ។ ហេតុអ្វីបានជាអះអាង ថាជាលើកដំបូង គឺដោយសារតែគិតចាប់ពីថ្ងៃនេះតទៅ Microsoft នឹងចោលនូវឈ្មោះ Nokia ហើយ ជំនួសមកវិញនូវឈ្មោះថា Microsoft Lumia។

...អាន៖ ទស្សនាវីដេអូ Xperia Z3 ប្រើប្រព័ន្ធប្រតិបត្តិការ Android 5.0 Lollipop វ៉ើហ្សិនដើម (Original Version) បន្តិចទៅមើល៍

តាមរយះរូបភាព ស្មាតហ្វូន Lumia ខាងមុខនេះ នឹងមានម៉ូដែលពណ៌ទឹកក្រូច ហើយយើងក៏នៅឃើញ ការលេចចេញនូវកាមេរ៉ាមុខរបស់ឧបករណ៍ ដែលមិនច្បាស់ថា Microsoft នឹងចង់ផ្តោតអារម្មណ៍ ទៅ លើសមត្ថភាពថតរូប Selfie ឬក៏អត់នោះទេ។

...អាន៖ ឮថា Galaxy Note 5 នឹងប្រើប្រាស់អេក្រង់ 4K និងកំរិតដង់ស៊ីតេភិចហ្សែល
ឡើងដល់ 700 ppi ច្បាស់យ៉ាងណាទៅហ្ន៎?

បើយោងតាមព័ត៌មានចចាមអារាមមួយចំនួន កាលពីពេលមុនៗនេះ ស្មាតហ្វូននេះអាចមានឈ្មោះកូដ RM-1090 ជាស្មាតហ្វូន Lumia តំលៃថោកមួយផ្សេងទៀត។ វាត្រូវបានគេស្មានទុកថា នឹងបំពាក់នូវ អេក្រង់ទំហំ 5-inch, RAM 1GB, CPU 1,2GHz, កាមេរ៉ាមុខ 5MP៕

ប្រែសម្រួល៖ សិលា
ប្រភព៖ Nokia Conversations, tinhte