ការសិក្សាបានបង្ហាញថាការឱប អាចធ្វើមនុស្សឯកោមានអារម្មណ៍ ល្អប្រសើរជាងមុន ពិតប្រាកដ
មែន ដូចនេះហើយបានជានិស្សិត ជប៉ុនមួយក្រុមមកពី សាកលវិទ្យាល័យ Tsukuba បានធ្វើការ
ឌីហ្សាញអាវធំមួយប្រភេទ ដើម្បីធ្វើឲ្យអ្នកពាក់អាវនេះ អារម្មណ៍ដូចជាមានមិត្តស្រី របស់គេឱបគេ
នៅក្រោយខ្នងចឹង។

ការឱប គឺជាកត្តាចាំបាច់គ្រប់កន្លែងទាំងអស់ នាពេលបច្ចុប្បន្ននេះ។ នៅទីក្រុងឡុងដ៍ប្រទេស អង់
គ្លេស មានការបើកសិក្ខាសិលាស្តីពីការឱប សម្រាប់មនុស្សដែលត្រូវការឱប ហើយ អ្នកជំនាញផ្នែក
ឱបដើម្បីធ្វើឲ្យ អារម្មណ៍ធូស្បើយម្នាក់ នៅក្នុងទីក្រុងញូវយ៉ក នឹងប្រើដៃ របស់នាង ឱបអ្នកដោយឥត
គិតថ្លៃ។ ប៉ុន្តែដំណោះស្រាយទាំងនេះ មិនដំណើរការបាន ល្អប៉ុន្មាននោះទេ បើសិនជាអ្នកភ្លាមៗ
ដឹងខ្លួនថាអ្នកត្រូវការ ការឱប ហើយគ្មាន នរណា ម្នាក់នៅជុំវិញនាក់ដើម្បី ផ្តល់ការឱបឲ្យអ្នក តើអ្នក
នឹងធ្វើបែបណា។

សំណាងល្អណាស់ ដែលក្រុមនិស្សិតជប៉ុនមួយក្រុម បានអនុវត្តន៍ការងារទាំងនេះ ដោយបំពាក់បច្ចេក
វិទ្យា នៅក្នុងអាវធំមួយប្រភេទ ដែលពេលអ្នកពាក់អាវនោះរួច វានឹងធ្វើចលនាដូចមានដៃមិត្តស្រីរបស់
អ្នក ឱបអ្នកពីក្រោយខ្នងចឹងដែរ។ អាវធំនេះមានឈ្មោះថា Raiju Coat ៕

<object width="500" height="400" data="http://www.youtube.com/v/s2KlB6YcgLU&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/s2KlB6YcgLU&rel=1" /></object>

ផ្តល់សិទ្ធិដោយៈ ដើមអំពិល