មានយុវនារីម្នាក់មានទំរង់មុខស្រស់ស្អាត រូបរាងសមសួន កំពុងកាន់បដាប្រកាសមួយដែល
មានសរសេរ ប្រាប់ពីទំហំទាំងឡាយនៃដងខ្លួន ហើយនាងប្រាប់ថានាងជានិស្សិតនៃសាកល
វិទ្យាល័យ មួយក្នុងទីក្រុង សៀងហៃប្រទេស ចិន ផងដែរ ។
នៅក្នុងរូបភាពដែលនាងបានបង្ហោះនៅលើ internet យុវនារីខាងលើពុំមានការខ្មាសអៀន
អ្វីឡើយ ក្នុងការនិយាយណែនាំពីលក្ខណៈនៃរូបរាងកាយរបស់នាង ។ នៅលើបដានោះ
មានអក្សរសរសេរដោយដៃ ដែលយុវនារីនោះបានធ្វើការណែនាំខ្លួនថា " ខ្ញុំឈ្មោះ
Yuanyuan កំពស់ ១ម៉ែត្រ ៦៥ ទំងន់ ៤៧ គីឡូក្រាម និងពាក់អាវទ្រនាប់ទំហំ ៣៨D " ។
គោលបំណងដែលនាងបង្ហោះរូបភាពបែបសិចស៊ី និងធ្វើការប្រកាសបែបនេះ គឺនាង
Yuanyuan មានបំណងស្វែងរកប្តីជាបុរសអ្នកមានទ្រព្យសម្បត្តិម្នាក់ ដែលអាចផ្តល់អោយ
នាងនូវភាពកក់ក្តៅក្នុងជីវិត ។ Yuanyuan និយាយថា នាងគឺជានិស្សិត សាកលវិទ្យាល័យ
មួយក្នុងសង្កាត់ Putuo នៃទីក្រុង សៀងហៃ ។
តាមប្រភពពី China Buzz បណ្តារូបភាពបែបសិចស៊ី របស់នាងនោះ គឺបានថតនៅក្នុងបន្ទប់
មួយដែលស្អាតគួរសម និង មានសម្ភារៈប្រើប្រាស់គ្រប់សព្វ ចំណែកនាងបានបង្ហាញកាយ
វិការបែបស្រៀវស្រើប និង បញ្ចេញដើមទ្រូង ៕
យ៉ាវីន