CamNews

iPhone របស់​ស្ត្រី​ម្នាក់ ធ្លាក់​បាត់​ចូល​សមុទ្រ១ខែ​ទៅ​ហើយ ស្រាប់​តែ​រក​ឃើញ​វិញ អាច​ប្រើ​បាន​​ល្អ

(បរទេស)៖ ស្ទើរតែមិនចង់ជឿថា ស្ត្រីម្នាក់រស់នៅរដ្ឋ Jersey ដែលបានបាត់ទូរស័ព្ទ iPhone ទៅក្នុងទឹកសមុទ្រ រយៈ​ពេល មួយខែទៅហើយ បែរជារកវាឃើញវិញ ហើយមិនខូច​ គឺនៅប្រើបានទៀតផង។

Stacey Sarre អាយុ៤៧ឆ្នាំនិយាយថា នាងមិនគិតថា នឹងបាន iPhone មកវិញទេ ក្រោយពីវារអិលធ្លាក់ចូលទឹក​សមុទ្រ ខណៈ​ដែលនាងបណ្តើរឆ្កែចិញ្ចឹម ដើរកំសាន្តក្បែរឆ្នេរ តែក្រោយពីបាត់ប្រមាណជាមួយសប្តាហ៍ ក៏មានបុរសម្នាក់ឈ្មោះ Mihal Stratulat ជាអ្នករុករកឃើញវា កប់ក្នុងខ្សាច់ រួចយកមកសម្ងួត និងយកទៅដាក់ក្នុងជម្រុកស្រូវពីរបីថ្ងៃ ទើបចុចបើក។

ពិតជាស្មានមិនដល់ថា ទូរស័ព្ទ នេះអាចបើកដំណើរការបានឡើងវិញ ទើប Stratulat ទាក់ទងទៅម្ចាស់ឲ្យ មកទទួលយកទូរស័ព្ទ​ហើយ Stacey ក៏បានមក​យកទូរស័ព្ទ iPhone វិញ ដោយសាកចុចវាមើលមិនបាត់រូបថត ចម្រៀង ឬលេខទូរស័ព្ទឡើយ គឺវានៅតែអាចប្រើល្អដូចដើម។ Stacey និយាយ​ថា ទូរស័ព្ទមួយនេះ ក៏ធ្លាប់ធ្លាក់ចូលបង្គន់ម្តងដែរ នៅឯព្រលានយន្តហោះ Crete តែសំណាងល្អវាមិនខូច៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង