(បរទេស)៖ ពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់ ដែលថ្មីៗនេះគេបានរកឃើញថា បុរសៗភាគច្រើន គឺពាក់ខោក្នុងរយៈពេលយូរ ទម្រាំតែពួកគេយកវាទៅបោកគក់ ដោយក្នុងនោះក្រុមស្រាវជ្រាវរកឃើញថា បុរសម្នាក់ក្នុងចំណោម១០នាក់ បានសារភាពថា គាត់ស្លៀកខោក្នុង៧ដង ទម្រាំយកវាទៅបោក រីឯអ្នកខ្លះទៀតក៏ស្លៀកក្នុង រយៈពេលច្រើនថ្ងៃដែរ។

អ្វីដែលគួរឲ្យហួសចិត្តនោះ គឺបុរសៗកំណាញ់មួយចំនួន ស្លៀកខោក្នុងរបស់ខ្លួន ដល់ទៅរយៈពេល៤ ទៅ១០ឆ្នាំឯណោះ ទម្រាំនឹងរកទិញថ្មី ជាពិសេសបុរសអង់គ្លេសតែម្តង គឺពួកគេចូលចិត្តស្លៀកខោក្នុង ចាស់ខ្លាំងណាស់។ ទោះបីជាយ៉ាងនេះក្តី បុរសៗគួរតែចាំថា កាលណាខោក្នុង ដែលយើងស្លៀកយូរវានឹងជះក្លិន មិនល្អមកខាងក្រៅឡើយ ដូច្នេះអាចធ្វើឲ្យនារីៗ ដែលនៅក្បែរងាកចេញពីអ្នកបាន ដូច្នេះគួរតែឧស្សាហ៍បោកគក់ចេញផង ព្រោះក្រុមស្រាវជ្រាវរកឃើញថា បុរសៗពិសេស គឺបុរសអង់គ្លេស តែម្តងច្រើនទៅទិញខោ ក្នុងរៀងរាល់៦ខែម្តង ដោយចំណាយប្រាក់ក្នុងមួយឆ្នាំ ត្រឹមតែ £20.75 ប្រហែល៣០ ដុល្លារអាមេរិក ប៉ុណ្ណោះ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង