(ភ្នំពេញ)៖ អភិបាលខណ្ឌជ្រោយចង្វារ លោក ឃ្លាំង ហួត បានខឹងត្រឡោតតោតតូង នៅពេលដែលកម្លាំងនគរបាលរបស់លោក បានលួច ដោះលែងរថយន្តសេរីទំនើប ចំនួន២គ្រឿង ដែលបើកបញ្ច្រាស់ផ្លូវ ក្នុងចំណោម៩គ្រឿង ក្រោយការឃាត់ទុកនៅយប់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅតាមផ្លូវជាតិលេខ៦អា ជិតរង្វង់មូលត្រើយខាងកើត។

នៅយប់មិញ មានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង នៅចំណុចត្រើយខាងកើត ស្ពានជ្រោយចង្វារ ក្រោយពេលដែលបងប្អូនប្រជាពលរដ្ឋ បានត្រឡប់មកពីឆេងម៉េងវិញ ដោយរថយន្តតំរៀបជាច្រើនជួរ និងបើកក្នុងល្ពឿនយឺតៗ រហូត អ្នកដំណើរខ្លះបានឈប់ម៉ូតូ ឈប់រថយន្ត ហើយនាំគ្នាចុះដើរ។

ដោយសារតែផ្លូវស្ទះយ៉ាងដូច្នេះ ទើបមានប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមរថយន្ត និងម៉ូតូបាននំាគ្នាបើកបញ្ច្រាស់ផ្លូវ (បើកតាមចំណែកផ្លូវម្ខាងនៃរនាំងថ្មបែងចែកទ្រូងផ្លូវ)។ ក្រោយទទួលបានព័ត៌មាននៃការធ្វើដំណើរបញ្ច្រាស់ផ្លូវ ដែលនាំឲ្យកាន់តែស្ទះ និងអាចបង្កគ្រោះថ្នាក់ចរាចរណ៍នោះ លោក ឃ្លាំង ហួត ក្នុងនាមជាប្រធានគណៈបញ្ជាការឯកភាព ខណ្ឌជ្រោយចង្វារ បានដឹកនាំកម្លាំងនគរបាល កម្លាំងអាវុធហត្ថ និងកម្លាំងសណ្តាប់ធ្នាប់ជាច្រើននាក់ ចុះទៅស្ទាក់ចាប់ម៉ូតូ និងរថយន្តទំាំងនេះនៅជិតរង្វង់មូល។

ក្នុងប្រតិបត្តិការចុះចាប់អ្នកជិះបញ្ច្រាស់នេះ រថយន្តចំនួន៩គ្រឿង ត្រូវបានឃាត់នៅនឹងកន្លែង។ ក្រោយពេលស្ថានភាពចរាចរណ៍រៀងធូរស្រាលវិញនោះ លោកអភិបាលខណ្ឌជ្រោយចង្វារ ឃ្លាំង ហួត បានប្រកាសរំសាយ ហើយបានប្រាប់ទៅសមត្ថកិច្ច ឲ្យនាំយករថយន្តទាំង៩គ្រឿងនេះ ទៅអធិការដ្ឋាននគរបាលដើម្បីផាកពិន័យ និងដោះស្រាយតាមច្បាប់ជាធរមាន។ ប៉ុន្តែគ្រាន់តែលោកចាកចេញទៅបាត់ រថយន្តសេរីទំនើបចំនួន២គ្រឿងរួមមាន រថយន្តម៉ាកសឺដែស ពណ៌ខ្មៅផ្លាកលេខ ភ្នំពេញ2G-6868 និងមួយគ្រឿងទៀតម៉ាក Ford ផ្លាកលេខភ្នំពេញ 2AD6832 ត្រូវបាននគរបាលដោះលែងទៅបាត់ មិនបាននាំទៅដល់អធិការដ្ឋានផង។

ជុំវិញករណីនេះ លោក ឃ្លាំង ហួត បានថ្លែងប្រាប់ អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦នេះថា «វាហួសហេតុ ខ្ញុំទៅដឹកនាំផ្ទាល់ ដើម្បីឲ្យគេគោរពច្បាប់ សម្តេចក្រឡាហោម ស ខេង ខំរឹងបណ្តឹងច្បាប់ចរាចរណ៍ ហើយយើងក្នុងនាមគណៈបញ្ជាការឯកភាព យើងទៅដឹកនាំតែអនុវត្ត គឺប៉ូលិសចរាចរណ៍ ហើយខាងសណ្តាប់ធ្នាប់ និងប៉េអឹមជួយឆ្គក យកទៅដាក់ឲ្យកន្លែងប៉ូលិសដើម្បីធ្វើតាមច្បាប់ ។ ឡានផ្សេងៗឲ្យប៉េអឹម និងសណ្តាប់ធ្នាប់ តែឡាន២គ្រឿងនោះស្រាប់តែប៉ូលិសឲ្យទៅ ដែលធ្វើឲ្យប្រជាពលរដ្ឋឈរមើលនោះ មានការរិះគន់ ចំពោះការអនុវត្តច្បាប់មិនស្មើភាពគ្នានេះ»។

លោក ឃ្លាំង ហួត បានបញ្ជាក់ទៀតថា «ពេលដែលខ្ញុំចេញ ខ្ញុំបានប្រាប់កុំឲ្យបាត់ ឡានមួយគ្រឿង ប៉ុន្តែដល់ពេលចឹងៗ វាហួសនិយាយលែងចេញ នេះនៅចំពោះមុខខ្ញុំ គាត់ហានធ្វើចឹង ចុះទំរាំនៅក្រោយខ្នងដឹងធ្វើយ៉ាងណាទៀត?»។ បើតាមលោក ឃ្លាំង ហួត ករណីនេះអាចគេនិយាយថា ជារឿងតូច ប៉ុន្តែវាជះឥទ្ធិពល និងការរិះគន់តគ្នា ពីសំណាក់ប្រជាពលរដ្ឋ ដល់អាជ្ញាធរ និងសមត្ថកិច្ចនានាដែលគេអនុវត្តតាមច្បាប់៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី