CamNews

ពិត​ជា​រំភើប​មែន! ហេង កែវនីតា ត្រូវ​បាន​កំឡោះ​សង្ហា យឹម ណារ៉ា លុត​ជង្គង់​សុំ​រៀប​ការ នៅ​ក្នុង​ថ្ងៃ​.

(ភ្នំពេញ)៖ ពិតជារឿងមួយ គួរឲ្យរំភើប​ជំនួសសាមីខ្លួន​ទាំងពីរ ខណៈដែលពិធីការិនី​ដ៏លេចធ្លោ ក្នុងស្ថានីយទូរទស្សន៍ បានយ័ន នាង ហេង កែវនីតា ដែលមានឈ្មោះ​ពិតថា ហេង ផាន់ណា ធ្លាប់តែរស់នៅឯកា គ្មានបុរសណាចូលមកស្អំបេះដូងនោះ ស្រាប់តែនៅពេល វត្តមានតារាសម្ដែង​រាងសង្ហា លោក យឹម ណារ៉ា បានប្រកាសសុំរៀបការ​ជាមួយនាង យ៉ាង​ចំហ នៅក្នុងថ្ងៃខួបកំណើត របស់នាង ​​ដោយភ្ជាប់ជាមួយនូវចិញ្ចៀន បញ្ចាំចិត្តផងដែរ។

​ពិធីការិនី ហេង កែវនីតា ត្រូវបានគេមើលឃើញថា ពុំដែលមានដំណឹងស្នេហា ណាមួយដើម្បីឲ្យមហាជន​ចាប់អារម្មណ៍ ដូចពិធីការិនី និងអ្នកសិល្បៈដទៃឡើយ ទើបតែថ្មីៗនេះ បែរជាលេចឮ​ដំណឹងស្នេហា ជាមួយកំឡោះសង្ហា យឹម ណារ៉ា ប៉ុន្តែក៏គេមិនទាន់ហ៊ានជឿប្រាកដដែរថា ពួកគេស្រឡាញ់គ្នាពិតមែន។ យ៉ាងណា​មិញ ប៉ុន្មានខែចុងក្រោយនេះ មិត្តសិល្បៈរួមអាជីព តែងតែឃើញពួកគេ បណ្ដើរគ្នាត្រសង ចូលរួមកម្មវិធី របស់មិត្តភក្តិ ក្នុងលក្ខណៈស្និទ្ធស្នាល ខុសប្លែកពីទំនាក់ទំនងធម្មតា។

អ្វីដែលនឹកស្មានមិនដល់នោះ គឺទាំងអ្នកសិល្បៈរួមអាជីព ទាំងមហាជន បានភ្លឺភ្នែកច្បាស់ក្រឡែត នៅពេលរូបថតជា​ច្រើនសន្លឹក របស់ ហេង កែវនីតា ត្រូវបានបែកធ្លាយ ដោយក្នុងនោះ គេឃើញលោក យឹម ណារ៉ា លុតជង្គង់​សុំនាងរៀបការ ធ្វើឲ្យនាងអរស្ទើរហោះ និយាយលែងចេញ ត្រូវបានបែកចេញ​សុះសាយ ជាសាធារណៈ នាពេលថ្មីៗនេះ។

​យ៉ាងណាក្ដី មិត្តរួមអាជីព ក៏ដូចជាមហាជន ក៏បានសម្ដែងការអបអរសាទរ ចំពោះចំណងស្នេហ៍ ក្នុងទ្រនំសិល្បៈ​ដូចគ្នានេះ ព្រោះទាំងលោក យឹម ណារ៉ា ទាំងកញ្ញា ហេង កែវនីតា សុទ្ធតែស្រស់ស្អាតដូចគ្នា ពោលគឺពិតជាស័ក្តិសមគ្នាណាស់ និងសូមឲ្យចំណងស្នេហ៍នេះ វេញត្របាញ់ចូលគ្នា ជានិរន្តន៍តរៀងទៅ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង