CamNews

ចិននឹង​ដាក់ម៉ាស៊ីន​ស្កេនម្រាមដៃ​​ពីភ្ញៀវទេសចរ​បរទេស ក្នុងគោល​បំណង​ពង្រឹង​​សន្តិសុខ​ជាតិ!

(ប៉េកាំង)៖ ចិននឹងចាប់ផ្ដើម​ប្រមូលស្នាមម្រាមដៃឌីជីថល​ពីភ្ញៀវទេសចរបរទេស​ទាំងអស់ ដែលធ្វើដំណើរ​មកដល់ទឹកដី​របស់ខ្លួន ក្នុងគោលបំណង​ពង្រឹងសន្តិសុខជាតិ ហើយព្រមពេលជាមួយគ្នានោះទីក្រុងប៉េកាំង មិនបានបញ្ជាក់​ឱ្យបានច្បាស់​ឡើយថា តើព័ត៌មានបុគ្គល​មានជាប់ពាក់ព័ន្ធ​នឹងវិធានការនេះ ឬក៏យ៉ាងណា​នោះទេ។ នេះបើតាម​សេចក្ដីថ្លែងការណ៍​នៃក្រសួងសន្តិសុខ​សាធារណៈ ដកស្រង់​ដោយ​សារព័ត៌មាន Channel News Asia​ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០១៧។

យោងតាមសេចក្ដីថ្លែងការណ៍​នៃក្រសួងសន្តិសុខសាធារណៈ ការប្រមូល​ស្នាមម្រាមដៃ​ឌីជីថល​នឹងត្រូវ​ចាប់​ផ្ដើម​ធ្វើឡើង​ចាប់ពី​ថ្ងៃសុក្រស្អែកនេះតទៅ នៅឯអាកាស យានដ្ឋាន​នៃខេត្ត Shenzhen ហើយនឹង​ពង្រីក​ដំណើរការ​ទៅកាន់ រាល់ប៉ុស្ដិ៍​ព្រំដែន​ទាំងអស់​នៅក្នុង​ប្រទេសចិន ដើម្បីការពារ​សន្តិសុខជាតិ​ក៏ដូចជា​ពង្រឹង​ការត្រួត​ពិនិត្យលើ​ការធ្វើអន្តោប្រវេសន៍​ឱ្យកាន់តែមាន​ប្រសិទ្ធិភាព។ មួយវិញទៀត​អ្នកដំណើរ​គ្រប់រូប និងអ្នកកាន់​លិខិតឆ្លងដែន​បរទេស មានអាយុពី១៤ ដល់៧០ឆ្នាំ ក៏មាន​ជាប់ពាក់ ព័ន្ធ​នឹងវិធានការ​សន្តិសុខ​នេះដែរ។

គួរបញ្ជាក់ថាក្រៅពីចិន សហរដ្ឋអាមេរិក តៃវ៉ាន់ ជប៉ុន និងកម្ពុជា ជាដើមក៏បានតម្រូវឲ្យប្រមូល​ស្នាមម្រាម​ដៃឌីជីថល​ដូចគ្នានេះដែរ៕

ប្រភព ៖ CNA