CamNews

ឃុំ​ខ្លួន​​កីឡា​ករ​​ប្រដាល់​​ម្នាក់ ​ដែលចូល​ទៅឱបនាងក្រមុំ​អាយុ​១៦ឆ្នាំ ដល់​ក្នុង​បន្ទប់ដេក

(ភ្នំពេញ​)៖ កីឡាករប្រដាល់ម្នាក់ហាត់នៅក្លិប «សុភានូមានជ័យ​» ដែល​ស្រវឹង​ទឹក​ត្នោត​ជូ ហើយ​ទៅ​ប្រទូស្ត​កេរ្តិ៍​នាង​ក្រមុំ​អាយុ​១៦ឆ្នាំ​ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅ​រសៀល​ថ្ងៃ​ទី​១១​ ខែមករា​ ឆ្នាំ​២០១៧​នេះ បានសម្រេចឃុំ​ខ្លួន​ដាក់​ពន្ធនាគារ​ ដើម្បី​រង់ចាំ​ការ​ស៊ើបអង្កេត​បន្ត​ទៀត​ ។

ហេតុការណ៍​នេះ​កើត​ឡើង​កាលពីវេលាម៉ោង១៖៣០រំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្ទះ ជួលស្ថិតនៅភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។

ជនសង្ស័យឈ្មោះ ឌីន ឆៃណា អាយុ២៥ឆ្នាំ ជាកីឡាករប្រដាល់នៅក្លិប «សុភានូមានជ័យ» ស្នាក់នៅភូមិកើតហេតុ មានស្រុកកំណើត នៅស្រុកអន្លង់វែង ខេត្តបន្ទាយមានជ័យ ។ ចំណែកជនរងគ្រោះ អាយុ១៦ឆ្នាំ មុខរបរសិស្សស្នាក់នៅផ្ទះកើតហេតុស្ថិតនៅ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ។

ម្ដាយជនរងគ្រោះអ្នកស្រី អ៊ីន រ៉ន អាយុ៤៣ឆ្នាំ មុខរបរជាបុគ្គលិកអនាម័យក្រុម ហ៊ុនមួយបានប្រាប់ថា មុនពេលកើតហេតុកូនស្រីគាត់ ដេកនៅផ្ទះជួលខាងលើជាមួយ ប្អូនស្រី៣នាក់ទៀត។

ក្រោយមកស្រាប់តែជនសង្ស័យបានចូលទៅដេកឱបកូនស្រីច្បងរបស់គាត់ តែនាងមិនបានចាប់អារម្មរណ៍ទេ ទាល់តែពេល ភ្ញាក់ដឹងខ្លួនឡើងទៅបត់ជើងតូច មើលទៅមិនមែនបងប្អូនក៏ស្ទុះចេញស្រែកផ្អើលឆោឡោ ហើយកូនស្រីរត់ទៅគោះទ្វារបន្ទប់ គាត់ទើបគាត់ដឹង ហើយទៅប្ដឹងសមត្ថកិច្ចឲ្យ ជួយអន្តរាគមន៍ ទៅចាប់ជនសង្ស័យនៅពេលនោះតែម្តង។

សមត្ថកិច្ច​ បញ្ជាក់​ថា​ ជនសង្ស័យជាកីឡាករប្រដាល់សេរី ហ្វឹកហាត់នៅក្លិប «សុភានូមានជ័យ» ឡើងប្រកួតបានចំនួន១០ដង ក្នុងនោះឈ្នះ៨ដង និងចាញ់២ដង។ មុនពេលកើតហេតុជនសង្ស័យបានទៅផឹកទឹកត្នោតជូរជាមួយមិត្តភក្តិ និងឪពុកមារបស់ជនរង គ្រោះសរុបទាំងអស់គ្នា៣នាក់ នៅផ្ទះមិត្តភក្តិនៅក្បែរផ្ទះជនរងគ្រោះ ដោយផឹកទឹកត្នោតជូអស់២០លីត្ររហូតស្រវឹងជោកជាំ ហើយស្រាប់តែបាត់ឪពុកមារបស់ជនរងគ្រោះដែលអង្គុយជាមួយគ្នានោះ ទើបរូបគេដើររកក៏ចូលច្រឡំ ផ្ទះរបស់ជនរងគ្រោះ។

ពេលនោះជនសង្ស័យដើរ ចូលទៅស្រែកហៅឪពុកមា របស់ជនរង គ្រោះ តែអត់មានអ្នកឆ្លើយ ក៏ចូលទៅដេកឱបជនរងគ្រោះដែលកំពុងដេកជាមួយប្អូន៣នាក់។ លុះពេលជនរងគ្រោះដឹងខ្លួនក៏ស្រែកជេរ និងយករឿងហេតុប្រាប់ម្តាយ ហើយម្តាយក៏ប្ដឹងនគរបាលប៉ុស្តិ៍ឲ្យឃាត់ខ្លួនតែម្តង ។

ក្រោយពីសមត្ថកិច្ចហៅជនសង្ស័យទៅសួរនាំ ជនសង្ស័យបានសារភាព ដូចការចោទប្រកាន់ពិតប្រាកដមែន៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី