(អាមេរិក)៖ នាង Jessica C.តារាសម្តែង និងជាតារាម៉ូដែលកូនកាត់ចិន-អាមេរិក ថ្មីៗនេះបានបង្កការ ចាប់អារម្មណ៍យ៉ាងខ្លាំង ដល់ទស្សនិកជនដែលគាំទ្រនាង តាមរយៈការថតរូបអាក្រាតដងខ្លួន ខណៈកំពុងមានផ្ទៃពោះ៨ខែហើយនោះ ជាមួយនឹងបុរសជាដៃគូជីវិតរបស់នាង គឺលោក Andy On ។

Jessica C. និយាយ ថា រូបភាពលំហល្វែងពោះនេះ ត្រូវបាននាងសម្រេចចិត្តថត ជារូបភាពសខ្មៅជាមួយនឹងគូស្នេហ៍ ដើម្បីរក្សាទុកជាអនុស្សាវរីយ៍ កំឡុងពេលកំពុងមានគភ៌ ហើយនាងរំពឹងថា នឹងសម្រាលកូន នៅក្នុងខែមិនាខាងមុខនេះ ទៅតាមវិធីធម្មជាតិ។ ក្រោយពីសម្រាលបុត្រហើយ Jessica C. នឹងត្រឡប់ទៅហុងកុងវិញ នៅខែឧសភា ដើម្បីបន្តការងារនិងពិភាក្សា ពីគម្រោងថតខ្សែភាពយន្តពីររឿងទៀត ក្នុងរដូវក្តៅខាងមុខផងដែរ។

តារាសម្តែងដ៏មានមន្តស្នេហ៍ម្នាក់នេះ និយាយថា នាងតែងតែហាត់ប្រាណ ប្រមាណជា៤០នាទីរៀងរាល់ថ្ងៃ ដើម្បីជួយដល់សុខភាព ប៉ុន្តែយ៉ាងណាក៏លោក Andy On ដែលជាប្តីមិនទាន់រៀបការរបស់នាង តែងតែយកចិត្តទុកដាក់ ចំពោះនាងណាស់ ដោយប្រាប់ Jessica C មិនឲ្យធ្វើអ្វីដែលហួសកម្លាំង និងហត់ ព្រមទាំងឲ្យនាងបរិភោគអាហារណា ដែលជួយដល់រាងកាយ ឲ្យមានតុល្យភាពទៀតផង៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី