ស្ទើរតែមិនគួរអោយជឿ ៖ យោងតាមការ ដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ស្កាយដែលទើប តែបានចេញផ្សាយ កាលពីវេលាល្ងាច ថ្ងៃច័ន្ទ ម្សិលមិញនេះ អោយដឹងថា នៅឯប្រជុំ កោះHawaiian សហរដ្ឋអាមេរិក ករណីវាយប្រហារ ពីសំណាក់ ឆ្លាមកំណាច មួយក្បាល បានផ្តាច់ សង្ខារបុរស ម្នាក់ ជាអ្នកស្ទូចត្រី ខណៈគាត់កំពុងតែជិះ ទូកកៃយ៉ាក់ ។

យ៉ាងណាមិញ បើយោងតាមសម្តី សាក្សីដែលបានឃើញ ហេតុការណ៍ ដ៏រន្ធត់មួយនេះ ផ្ទាល់ អោយ ដឹងថា បុរសដែល ទំនងជាអ្នកទេសចរ ម្នាក់ នេះ បានអង្គុយ សំយុងជើងទាំងពីរ ចុះទៅក្នុងទឹក ខណៈក៏កំពុង តែអង្គុយស្ទូចត្រី នៅលើទូក កៃយ៉ាក់ របស់ខ្លួន ភ្លាមៗនោះ គេក៏មាន ករណី វាយ ប្រ ហារពីសំណាក់ ឆ្លាមកំណាច តែម្តង ដោយបាន ខាំផ្តាច់ជើងរបស់គាត់ ដោយឃើញ ហេតុការណ៍ វាយប្រហារ យ៉ាងដូច្នេះហើយ ទូកមួយក្បែរនោះ ក៏បានបើកសំដៅ ស្ទុះទៅជួយសង្គ្រោះ គាត់ តែ ដឹងអីថា មិនទាន់ នាំខ្លួន គាត់មកដល់ ច្រាំងផង គាត់ក៏បានស្លាប់បាត់បង់ ជីវិត បាត់ទៅហើយ។

បន្ថែមពីលើនេះ អត្តសញ្ញាណ នៃជនរងគ្រោះ ស្លាប់បាត់បង់ជីវិត លើកនេះ ពុំទាន់ ត្រូវបានគេ ស្គាល់ច្បាស់ នៅឡើយនោះទេ ខណៈ ពូជឆ្លាម កំណាច ដែលបើកការ វាយប្រហារ នោះ ក៏ពុះ ទាន់ គេបញ្ជាក់ អោយដឹងដូចគ្នាដែរ។

គួររំឭកផងដែរ ក៏មានករណី បិទឆ្នេរសមុទ្រ ដែលជាទីតាំង កន្លែងកើតហេតុ ពីសំណាក់ មន្រ្តីមាន សមត្តកិច្ច ប្រចាំតំបន់។ ដោយឡែក បើតាមការ អោយដឹង លើកនេះ គឺជាគ្រោះថ្នាក់ លើកទី ៨ ហើយនៃ ការវាយប្រហារ ពីសំណាក់ឆ្លាម កំណាច ក្នុងអំឡុងឆ្នាំនេះ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ