(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានជំរុញឲ្យប្រជាពលរដ្ឋទាំងចាស់ទាំងក្មេង ក្នុងមូលដ្ឋានខណ្ឌឫស្សីកែវ ដែលមានជំងឺគថ្លង់ ដើម្បីមកទទួលការពិនិត្យ និងចាក់ពុម្ពត្រចៀក ដោយឥតគិតថ្លៃសេវា នៅសាលាខណ្ឌឫស្សីកែវ រយៈពេល៣ថ្ងៃ ចាប់ពីព្រឹកថ្ងៃទី១៤-១៥-១៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

ការជំរុញបែបនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បន្ទាប់ពីសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និងមូលនិធិស្តារឃើសហរដ្ឋអាមេរិក បានបើកយុទ្ធនាការចុះមកពិនិត្យ និងចាក់ពុម្ពត្រចៀក ជូនប្រជាពលរដ្ឋគថ្លង់ ដែលមកពីតាមរាជធានី-ខេត្ត ស្ថិតនៅក្នុងបរិវេណសាលាខណ្ឌឫស្សីកែវ។

កម្មវិធីមនុស្សធម៌នេះ ក៏មានការអញ្ជើញចូលរួមពី លោកស្រី ឡោក ខេង តំណាងរាស្ត្រមណ្ឌលភ្នំពេញ និងជាអនុប្រធានគណៈកម្មាធិការសាខារាជធានី និងអនុប្រធានកិត្តិយសសាខារាជធានី លោក យស ផានីត្តា រួមនឹងលោក លោកស្រី ក្រុមការងារអ្នកស្ម័គ្រចិត្តបច្ចេកទេសមូលនិធិស្តារឃើសហរដ្ឋអាមេរិកជាច្រើននាក់ផងដែរ ដើម្បីចាំទទួលស្វាគមន៍ប្រជាពលរដ្ឋ ដែលមានជំងឺប្រចាំកាយគថ្លង់ទាំងចាស់ ទាំងក្មេង មកទទួលយកការពិនិត្យព្យាបាល និងចាក់ពុម្ពត្រចៀក៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី