CamNews

ក្មេង​ស្រី​១​រូប​ ត្រូវ​បាន​គេ​រំលោភ​យ៉ាង​ហោច​ណាស់​ ៤៣,២០០​ដង

(ម៉ិកស៊ិក)៖ នាង Karla Jacinto ជាស្ត្រីមួយរូប ដែល​រួចផុតពីកណ្ដាប់ដៃ​ក្រុម​ជួញ​ដូរមនុស្ស និងបានថ្លែងប្រាប់អ្នកសារព័ត៌មានថា យ៉ាងហោចណាស់នាងត្រូវបានគេ​រំលោភ ៤៣,២០០ដង នេះបើយោងតាមការចុះផ្សាយរបស់ CNN ចេញ​ផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកាម្សិល​មិញ។

និយាយប្រាប់អ្នកសារព័ត៌មានទាំងទឹកមុខក្រៀមក្រំបំផុត នាង Jacinto បានប៉ាន់​ប្រមាណ​​ដោយខ្លួនឯងថា នាងប្រហែលជាត្រូវគេរំលោភ ៤៣,២០០ដង ជារៀងរាល់ថ្ងៃពេញមួយសប្ដាហ៍ កាលពី ៤ឆ្នាំមុន នៅក្នុង​អំឡុងពេលដែលនាងធ្លាក់ចូលក្នុង​កណ្ដាប់​ដៃក្រុមជួញដូរមនុស្ស។

យោងតាមអ្វីដែលនាងបានឃើញ គឺក្រុមជួញដូរមនុស្សបានបំផ្លាញជីវិតក្មេងស្រី រាប់​ពាន់​​នាក់​ជារៀងរាល់ឆ្នាំ ដោយពួកក្រុមជួញដូរមនុស្សបានលក់ក្មេងស្រី ពីប្រទេសម៉ិកស៊ិក ទៅ​កាន់សហរដ្ឋអាមេរិកតាមច្រកព្រំដែន។

នារីរងគ្រោះរូបនេះ បានរៀបរាប់ថា កាលពីនាងអាយុ១២ឆ្នាំ នាងត្រូវបានក្រុមជួញដូរ​មនុស្ស​បោកបញ្ឆោត និងចាប់នាងយកទៅលក់បន្ដ​​ ដោយក្រុមជួញដូរទាំងនោះ ប្រើប្រាស់នូវល្បិចជាច្រើនក្នុងការទាក់ទាញឲ្យក្មេងស្រីចាប់អារម្មណ៍។

ដំបូងឡើយ នាងត្រូវបានគេចាប់បង្ខំឲ្យធ្វើជានារីរកស៊ីផ្លូវភេទ នៅក្នុងទីក្រុង Guadalajara ដែលជាទីក្រុងធំបំផុត នៅក្នុងប្រទេសម៉ិកស៊ិក ដោយចាប់ផ្ដើមធ្វើការនៅម៉ោង ១០ព្រឹក​ និង​ឈប់នៅពាក់កណ្ដាលអាធ្រាត។ ក្នុងមួយថ្ងៃ នាងត្រូវទទួលភ្ញៀវយ៉ាងតិច ៣០នាក់​ ហើយជារៀងរាល់ថ្ងៃ និងពេញ១សប្ដាហ៍ គ្មានថ្ងៃឈប់សម្រាក។ នាងព្យាយាមរត់គេច​ជា​ច្រើនដង ប៉ុន្តែត្រូវបានគេចាប់យកទៅវិញ និងធ្វើបាប។​ នៅថ្ងៃមួយនាងត្រូវបានគេ​​​បញ្ជូន​ឲ្យទៅបម្រើភ្ញៀវនៅក្នុងសណ្ឋាគារមួយកន្លែង ​ក្នុង​ប្រទេស​ម៉ិកស៊ិក ហើយក៏ជាថ្ងៃ​សំណាងល្អបំផុតសម្រាប់នាងផងដែរ ព្រោះនៅថ្ងៃនេះ ប៉ូលិសបាន​ចុះអន្តរាគមន៍ ដោយរំដោះរូបនាងព្រមទាំងក្មេងស្រីជាច្រើនរូបទៀត៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី