CamNews

កូរ៉េខាងជើង ក្តៅ​ស្លឹក​ត្រចៀក ក្រោយ អាមេរិក និង​កូរ៉េ​ខាង​ត្បូង ចុះ​កិច្ច​ព្រមព្រៀង សហការនៅទីអវកាស

(សេអ៊ូល)៖ ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចុះហត្ថលេខា លើកិច្ចព្រមព្រៀង អភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការ នៅទីអវកាស ជាពិសេសការរុករកទីអវកាសឆ្ងាយ បន្ថែមទៀត ស្របពេលដែលទង្វើនេះ នឹងអាចនាំឲ្យកូរ៉េខាងជើង សម្លឹងឃើញក្នុងគោលដៅមិនល្អ។ នេះបើតាមការចេញផ្សាយ ដោយស៊ិនហួរ នៅមុននេះបន្តិច នៅថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០១៦។

កិច្ចព្រមព្រៀងខាងលើនេះ ត្រូវបានចុះហត្ថលេខា ដោយមន្ត្រី កូរ៉េខាងត្បូង និងអាមេរិក នៅក្នុងកិច្ចប្រជុំរយៈពេល បីថ្ងៃរវាងភាគីទាំងពីរ នៅទីក្រុងសេអ៊ូល។ លោក Yun Byung-se រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង បានលើកឡើងថា ការរុករកទីអវកាសនេះ គឺនឹងស្ថិតនៅក្នុងគោលដៅ សន្តិភាពតែប៉ុណ្ណោះ ដោយមិនមែនជាការបំផ្លាញបរិស្ថាន ឬជាការពង្រឹងវិស័យ យោធានោះឡើយ។

គួរបញ្ជាក់ថា មុននឹងមានកិច្ចព្រមព្រៀងនេះកើតឡើង ទីក្រុងសេអ៊ូល និង វ៉ាស៊ីនតោន បានធ្វើការពិភាក្សាគ្នា ចាប់តាំងពីឆ្នាំ២០១០មកម្ល៉េះ ហើយក្នុងនោះប្រធានាធិបតីកូរ៉េខាងត្បូង លោកស្រី ផាក គឺហេ និងប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បានពិភាក្សាគ្នាថា នឹង​សម្រេចវាឲ្យបាននៅឆ្នាំ ២០១៦ នៅក្នុងកិច្ចប្រជុំកំពូលមួយ កាលពីខែតុលា ឆ្នាំ២០១៦៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង