ព័ត៌មានអន្តរជាតិ ៖ មន្រ្តីប៉ូលីស នៅក្នុងប្រទេស ម៉ាឡេស៊ី បានធ្វើការចាប់ឃាត់ខ្លួន មនុស្សហោចណាស់ ២៩ នាក់ ក្នុងនោះ រួមមាន មន្រ្តីប៉ូលីស ជាន់ខ្ពស់ ២ នាក់ ក្នុងប្រតិបត្តិការឆ្មក់ចូលកម្មវិធីខួបកំណើតមួយ កន្លែង ក្រោយពីកម្មវិធីសប្បាយមួយនេះប្រែទៅជាសកម្មភាពខុសច្បាប់មានតាំងពីការសេពគ្រឿងញៀន គ្រប់រូបភាព ។ អាជ្ញាធរ ក្នុងស្រុក ទទួលបានទូរស័ព្ទអោយធ្វើបទអន្តរាគមន៍ឆ្មក់ចូលក្នុងបន្ទប់សណ្ឋាគារ មួយកន្លែងតំបន់ទី ប្រជុំជន Klang ជិតទីក្រុង Kuala Lumpur ក្រោយពីមានការដាក់ពាក្យប្តឹង ថាមាន សំ លេងរំខានជាខ្លាំង ចេញពីបន្ទប់មួយនោះ ។

សេចក្តីរាយការណ៍ ពីទំព័រសារព័ត៌មានសឹង្ហបុរី Channelnewsasia អោយដឹងថា សរុបរួម យុវតី ១០ នាក់ និងបុរសជំទង់ ១៩ នាក់ផ្សេងទៀត ត្រូវបានចាប់ឃាត់ខ្លួន ខណៈពួកគេបានប្រើប្រាស់នូវសារជាតិញៀន រួមមានដូចជា ៖ heroin , Ecstasy និង ketamine ក្នុងនោះ សារជាតិញៀនទាំងនេះ ត្រូវបានមន្រ្តីប៉ូលីស ធ្វើការរឹបអូស និងយកទៅរក្សាទុក នេះជាសម្តីមេបញ្ជាការស្នងការ តំបន់ Klang ភាគខាងជើង លោក Mohamad Shukor Sulong ។

មន្រ្តីប៉ូលីសមួយរូប មានវត្តមាននៅក្នុងប្រតិបត្តិការវាយឆ្មក់ខាងលើអោយដឹងថា ជនសង្ស័យទាំង ២៩រូប ពួកគេទាំងអស់គ្នា គឺជាជនជាតិ ភាគតិច ម៉ាឡេ មានអាយុចន្លោះពី ២០ ទៅ ៣៥ ឆ្នាំ ។ពួកគេបាននាំមក នូវវត្តមាន នារីវ័យក្មេងជាច្រើនរូប ស្រាបៀរ និង គ្រឿងញៀន ចូលទៅក្នុងកម្មវិធីខួបកំណើតមួយនេះ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ Channelnewsasia