ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច ការពារព្រះបរមរាជវាំង សហការជាមួយកម្លាំង នគរបាលប៉ុស្តិ៍ជំនះ ខណ្ឌដូនពេញ បានឃាត់ខ្លួន បុរសជនជាតិវៀតណាម ៣នាក់ ដែលធ្វើសកម្មភាព បង្ហោះយន្តហោះ Drone ដែលបំពាក់កាមេរ៉ាថតមើលទិដ្ឋភាព ក្នុងព្រះបរមរាជវាំង ។

ហេតុការណ៍ខាលើនេះ បានកើតឡើងនៅម៉ោង០៩៖៤០នាទីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ នៅសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។

តាមប្រភពពីមន្រ្តីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ជនជាតិវៀតណាមទាំងបីនាក់ ដែលសមត្ថកិច្ចឃាត់ខ្លួននោះ ទី១-មានឈ្មោះ Tran Minh hung ភេទប្រុសអាយុ២៧ឆ្នាំ ជាអ្នកទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ C1035879, ទី២-ឈ្មោះ Nong Minh buong ភេទប្រុស អាយុ២៤ឆ្នាំ ជាអ្នកទេសចរណ៍ និងទី៣-ឈ្មោះ Nguyen dung anm ភេទប្រុស អាយុ២៣ឆ្នាំ ជាអ្នកទេសចរណ៍ កាន់លិខិតឆ្លងដែន B2418979 ដោយពួកគេស្នាក់នៅផ្ទះសំណាក់ឈ្មោះ TaT TaTToo អាស័យដ្ឋានលេខ៥២E1 ផ្លូវ១២៥ សង្កាត់វាល់វង់ ខណ្ឌ៧មករា។

ក្រោយធ្វើការឃាត់ខ្លួន បុរសជនជាតិវៀតណាម ទាំង៣នាក់នេះរួច សមត្ថកិច្ចបាន ដកហូតវត្ថុតាង ជាក់ស្តែងមានយន្តហោះ Drone មួយគ្រឿង និងត្រូវបញ្ជូនទៅកាន់ នាយកដ្ឋានសន្តិសុខផ្ទៃក្នុង ក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្តតាមនីតិវិធី។

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល