CamNews

តារា​ចម្រៀង​ជើង​ចាស់ ម្ចាស់បទ ​​​«មាន់រងាវ»​​​​​​លោក​តា កុល សែម ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ កំពុង​សង្គ្រោះ

(ភ្នំពេញ)៖ យោងតាមគេហទំព័រ Facebook របស់តារាចម្រៀងលោក សន វិជ្ជបុត្រ នៅប៉ុន្មាននាទីមុននេះ បានប្រកាសថា តារាចម្រៀងជើងចាស់មួយរូប ជំនាន់​អធិរាជសំឡេងមាស លោក ស៊ីស ស៊ីសាមុត គឺលោកតា កុល សែម កំពុងតែធ្លាក់ឃ្លួនឈឺធ្ងន់ សង្រ្គោះបន្ទាន់ក្នុងមន្ទីរពេទ្យ និងស្នើដល់សប្បុរជន ជាពិសេសសិល្បករ-សិល្បការិនីទាំងអស់ មេត្តាជួយជាថវិកា ដើម្បីសម្រួលដល់គ្រួសារលោកតា ដែលកំពុងជួបការលំបាកនេះ។

ក្នុង Facebook លោក សន វិជ្ជបុត្រ បានសរសេរថា «សិល្បករជើងចាស់ លោកតា ​កុល សែម​ ម្ចាស់បទ ​"ខ្មៅមាសបង" ឬ​បទ "មាន់រងាវ" ដង្ហើយរក​សប្បុរសជន​ក្នុង និង ក្រៅ (ក្នុងប្រទេស និងក្រៅប្រទេស) ជួយនូវដង្ហើមចុង​​ក្រោយ នៅពេលនេះ គាត់កំពុងសំរាកព្យាបាល ក្នុងបន្ទប់សង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យព្រះកុសម: តើអាចទេ បើបងប្អូនជួយមនុស្ស ដែលកំពុងនៅមានដង្ហើម ក៌ដូចជាជួយសិល្បៈល្បី វ័យចំណាស់ សូមទំនាក់ទំនង តាមរយៈលេខទូរស័ព្ទខ្ញុំ ០៩៨ ៧៧៧ ៧៨៤ សូមជួយ like & Share បន្តផង ដោយក្ដីគោរព និង អាណិតស្រលាញ់ សិល្បករខ្មែរ​ !»។

សូមបញ្ជាក់ថា លោកតា កុល សែម ជាតារាចម្រៀងមួយដួងធ្លាប់​មានឈ្មោះល្បី តាំងពីជំនាន់អ្នកស្រី រស់ សេរីសុទ្ធា លោក ស៊ីន ស៊ីសាមុត ដោយលោកតាបានបកស្រាយនូបទចម្រៀង ជាច្រើនដូចជា បទ​ មាន់រងាវ , សត្វចាបយំចេប, លលកហើរទំមែកស្វាយ,ស្រឡាញ់ ស្រឡាញ់ , ដំណាក់ចង្អើរ,កំឡោះក្រមុំស្រុកស្រែ និងបទចម្រៀងជាច្រើនទៀត៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង