CamNews

កូរ៉េខាងជើង ត្រៀម​បាញ់​សាកល្បង​គ្រាប់​បែក​នុយក្លែអ៊ែ​រ​លើកទី​៥ ខណៈ​ពិភពលោក​ ​បន្ថែម​ទម្ងន់​ទណ្ឌកម្ម

(​សេ​អ៊ូ​ល​)៖ ប្រធានាធិបតី​កូរ៉េខាងត្បូង លោកស្រី Park Geun-hye បាន​ថ្លែង​ឲ្យដឹង​នៅ​ថ្ងៃច​ន្ទ​នេះ​ថា មេដឹកនាំ​កូរ៉េខាងជើង បាន​ត្រៀម​នឹង​បាញ់​សាកល្បង​គ្រាប់បែក​នុយក្លែអ៊ែ​រ​លើកទី​៥ ចំ​ពេល​ដែល​មាន​សេចក្ដីរាយការណ៍​មក​ថា ទីតាំង​បាញ់​សាកល្បង​នុយក្លែអ៊ែ​រ​កូរ៉េខាងជើង កំពុងតែ​មាន​សកម្មភាព​មមាញឹក នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន AP ចេញផ្សាយ​នៅ​ថ្ងៃទី​១៨ ខែ​មេសា​នេះ​។​

​ក្រុម​អ្នក​ជំនាញ​របស់​កូរ៉េខាងត្បូង បាន​អះអាង​ថា ការសាកល្បង​គ្រាប់បែក​នុយក្លែអ៊ែ​រ​លើកទី​៥​របស់​កូរ៉េ​ខាងជើង​នេះ អាច​នឹង​ជះ​ផល​អាក្រក់​ខ្លាំង ព្រោះ​ឥទ្ធិពល​នៃ​គ្រាប់បែក​នោះ​ខ្លាំងក្លា ដោយសារ​តែ​កូរ៉េ​ខាងជើង បាន​ប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ថ្មី​ក្នុង​ការផលិត​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពីដើមឆ្នាំ​២០១៦ កូរ៉េខាងជើង បាន​បាញ់​សាកល្បង​មី​ស៊ី​ល និង​បាញ់​បង្ហោះ​ផ្ដាយរណប ដែល​ធ្វើ​ឲ្យ​បណ្ដា​ប្រទេស​ជាច្រើន ជាពិសេស​គឺ​កូរ៉េខាងត្បូង និង UN សម្រេចចិត្ត​ដាក់ទណ្ឌកម្ម​បន្ថែម​ពីលើ​ទណ្ឌកម្ម​ចាស់ និង​បាន​អំពាវនាវ​ឲ្យ​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុន​អ៊ុន បញ្ឈប់​ការបាញ់​សាកល្បង​អាវុធ​នុយក្លែអ៊ែ​រ និង​វិល​មក​រក​តុ​ចរចា ដើម្បី​សន្ដិភាព​៕​

ប្រភព ៖ ប៊ីប៊ីស៊ី/អាប៉េ

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី