ព័ត៌មានអន្តរជាតិ ៖ បុរសជាខ្មាន់កាំភ្លើង បានបាញ់សម្លាប់ សាស្រ្តាចារ្យម្នាក់ នៅក្នុងសំណង់អាគារ សាកលវិទ្យាល័យ Delta State ក្រុង Cleveland រដ្ឋ Mississippi សហរដ្ឋអាមេរិក។ជនរងគ្រោះមាន ឈ្មោះថា Ethan Schmidt បម្រើការងារ នាយកដ្ឋាន ប្រវត្តិសាស្រ្ត ត្រូវបាន បាញ់សម្លាប់ នៅក្នុងការិ យាល័យរបស់លោក អំឡុងថ្ងៃច័ន្ទម្សិលមិញនេះផ្ទាល់តែម្តង ។

ឧក្រិដ្ឋជន ដៃប្រដាប់ដោយអាវុធ បាញ់សម្លាប់មនុស្សនោះ មាន ឈ្មោះ ថា Shannon Lamb ជា សាស្រ្តាចារ្យ ភូមិវិទ្យា នៃសាកលវិទ្យាល័យ Delta State ។ មន្រ្តីប៉ូលីស ប្រចាំ តំបន់កើតហេតុ គូស បញ្ជាក់អោយដឹងថា ជនដៃដល់រូបនេះ ដែលមានវ័យ ៤៥ ឆ្នាំ សន្មត់ថា ជាជនដៃ ដល់តែមួយបាញ់ សម្លាប់ស្រ្តីម្នាក់ ត្រូវជាមិត្តស្រីរបស់ខ្លួន នៅថ្ងៃច័ន្ទដដែលនេះ ដែលមានរយៈចម្ងាយប្រមាណ៣០០ ម៉ាយ ពីសំណង់អាគារ សាកលវិទ្យាល័យ ។ ស្ថិតនៅក្នុងវ័យ ៤១ ឆ្នាំ លោកស្រី Amy Prentiss ត្រូវ ឧក្រិដ្ឋជនបាញ់សម្លាប់ នៅផ្ទះលោកស្រី ក្នុងរដ្ឋ Mississippi វេលាព្រឹកថ្ងៃច័ន្ទ ។

ទីតាំងអាគារការិយាល័យ មានរយៈចម្ងាយឆ្ងាយ ធ្វើដំណើរប្រមាណ ៥ ម៉ោង ភាគខាងជើង ទីតាំង កើតហេតុដំបូង ប៉ូលីសត្រូវគេទូរស័ព្ទប្តឹងថាមានករណីបាញ់ប្រហារ នៅ វេលាម៉ោង ១០ និង ១៨ នាទីបន្ទាប់លឺស្នូរកាំភ្លើង ។ លោកសាស្រ្តាចារ្យ Schmidt ជាបេក្ខភាពដ៏ឆ្នើម ប្រវត្តិសាស្រ្ត ដើមសហ រដ្ឋអាមេរិក និង អាណានិគម នោះ លោកត្រូវខ្មាន់កាំភ្លើង បាញ់សម្លាប់ ក្នុងការិយាល័យរបស់លោក ដែលមានទីតាំងស្ថិតនៅក្នុងសាល Jobe Hall នៃសាកលវិទ្យាល័យ Delta State ។

ដោយឡែក មកទល់នឹងបច្ចុប្បន្នភាព ខ្មាន់កាំភ្លើង បន្តការរត់គេចខ្លួននៅឡើយ ខណៈមន្រ្តីប៉ូលីស ទូទាំងសហរដ្ឋ កំពុងតែតាមប្រមាញ់យ៉ាងយកចិត្តទុកដាក់បំផុត ។ តើមូលហេតុអ្វី បានជានាំអោយ សាស្រ្តាចារ្យ ភូមិសាស្រ្ត លើកដៃ បាញ់សម្លាប់ សាស្រ្តាចារ្យ ប្រវត្តិសាស្រ្ត ? ប្រការនេះ នៅមិនទាន់ ជាក់ច្បាស់នៅឡើយទេ ក្រុមការងារ នឹងបន្តការផ្សាយជូន នាពេលបន្ទាប់ ក្រោយ ពីទទួលបានព័ត៌ មាន Update ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី