ព័ត៌មានអន្តរជាតិ ៖ សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន បានបើកការវាយប្រហារ ប្រឆាំងក្រុម រដ្ឋអ៊ីស្លាមជ្រុលនិយម ISIS ដល់ទៅ ២២ដង គិតត្រឹម ២៤ម៉ោង ថ្ងៃព្រហស្បត្តិ៍កន្លងទៅនេះ នៅក្នុង ប្រទេសអ៊ីរ៉ាក់ និងស៊ីរី នេះបើយោងតាមការដកស្រង់សម្រង់អត្ថបទផ្សាយពីគេហទំព័រសារព័ត៌មាន Reuters ។

ការវាយប្រហារទ័ពអាកាស ៣ លើក ទៅលើទីក្រុង ២ កន្លែងរបស់ស៊ីរី បានកំទេច ទីតាំងស្នូលក្រុម រដ្ឋអ៊ីស្លាម ISIS ខណៈស្លាប់និងរបួសជាច្រើននាក់ បើទោះជាមានករណីស្លាប់ ISIS និង របួសយ៉ាង ណាក៏ដោយចុះ ពុំទាន់មានរបាយការណ៍ បញ្ជាក់ពីតួរលេខ ពិតប្រាកដនៅឡើយទេ ។ ដោយឡែក នៅក្នុងប្រទេសអ៊ីរ៉ាក់ឯណោះវិញ ទ័ពអាកាសបានបើកការវាយប្រហារ ដល់ទៅ ១៩ លើក វាយ ប្រ ហារទៅលើគោលដៅ ទីក្រុង ទាំង ៧ កន្លែង បំផ្លាញខ្ទេច ទីតាំងស្នូល ISIS រួមមានដូចជា អណ្តូងរ៉ែ ប្រេង ឃ្លាំងស្តុកអាវុធ និងតួប៉មទំនាក់ទំនងជាដើម។ ច្រើន ជាង នេះទៅទៀត ក្រុមសកម្មប្រយុទ្ធ ISIS ដែលជាកំពូលអ្នកប្រយុទ្ធនោះ ក៏ត្រូវបានសម្លាប់ និងរបួសអស់ជាច្រើននាក់ដូចគ្នាដែរ ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ អ័រតេ និង Reuters