CamNews

ចោរលួចក្របីអ្នកស្រុកនៅស្រុកកោះញែក សមត្ថកិច្ចស្គាល់មុខហើយ តែចាប់មិនទាន់បាន

(មណ្ឌលគិរី)៖ ក្រុមចោរលួចកំពុងនាំគ្នាសំរុកចូលមកវាយប្រហារ លួចគោ ក្របីរបស់ប្រជាពលរដ្ឋនៅស្រុកកោះញែក បង្កឱ្យកើតមានភាពវឹកវរជាច្រើនលើកច្រើន សារធ្វើឲ្យកំលាំងអូសទាញសំរាប់ធ្វើស្រែចំការ របស់អ្នកស្រុកបាត់អស់ជាច្រើនក្បាលស្ទើរពេញស្រុក។ ករណីនេះត្រូវបានអ្នកស្រុក អ្នកភូមិសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង។

ដោយឡែកខាងមន្ត្រីអាជ្ញាធរសមត្ថកិច្ចស្រុកនេះ ហាក់ដូចជាមិនមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការជួយទប់ស្កាត់ពីបញ្ហាដ៍រសើបនេះ ឲ្យបានតឹងរ៉ឹងឡើយ។ អ្នកស្រុកអ្នកភូមិនៅស្រុកកោះញែក បានរាយការណ៍ប្រាប់ឱ្យដឹងថា កាលពីមុនៗក្រុមចោរជាច្រើនបានចូលមកលួចគោ ក្របីនៅស្រុកកោះញែកជាច្រើនលើកច្រើនសារ ត្រូវបានកំលាំងនគរបាលនៅស្រុកនោះ ធ្វើការឃាត់ចាប់ខ្លួនជនសង្ស័យ ធ្វើឱ្យប្រជាពលរដ្ឋមានការសាទរយ៉ាងខ្លាំង។ ប៉ុន្តែជនសង្ស័យដែលត្រូវកំលាំងសមត្ថកិច្ចឃាត់ខ្លួននោះត្រូវបានដោះលែងវិញ មិនដឹងថាអង្គភាពមានសមត្ថកិច្ចមួយណាឡើយ ជាអ្នកដោះលែងនោះទេ ព្រោះជនសង្ស័យត្រូវបានបញ្ជូនផុតដៃពីស្រុកហើយ។

តាមសេចក្តីរាយការណ៍ថ្មីៗនេះ ពីប្រជាពលរដ្ឋនៅស្រុកកោះញែកដដែល លោក ទិច ជីង លោក ក្រូច ក្រួច សាមួន ហៅប្រុស រស់នៅភូមិជីមាត ឃុំណងឃីលឹក ស្រុកកោះញែក ខេត្តមណ្ឌលគិរីបានថ្លែងឲ្យដឹងថា កាលពីពេលថ្មីៗកន្លងមកគឺនៅដើមខែ ឧសភា ឆ្នាំ២០១៦នេះ រូបគាត់ពីរនាក់បងប្អូនខាងលើនេះ បានបាត់ក្របីចំនួន១៤ក្បាល ពួកគាត់បានតាមរកឃើញក្របីពួកគាត់ចំនួន៤ក្បាល​ នៅកន្លែងទីសត្តឃាតមួយកន្លែងក្នុងខេត្ត រតនគិរី គឺគេកំពុងរៀបចំសម្លាប់ ស្របពេលនោះម្ចាស់ក្របីខាងលើបានរាយការណ៍ មកប្រាប់សមត្ថកិច្ចស្រុកកោះញែក ធ្វើការរឹបអូសយកបានក្របីចំនួន៤ក្បាល ពីខេត្តរតនគិរីនោះ មកប្រគល់ឲ្យម្ចាស់ដើមវិញ។ ចំណែកក្របីចំនួន១០ក្បាលទៀត​ ត្រូវបានគេសង្ស័យថាម្ចាស់ទីសត្តឃាតសម្លាប់យកសាច់បាត់អស់ទៅហើយ។

ក្នុងករណីនេះម្ចាស់ក្របីទាំងពីរនាក់ ប្រាប់ថាម្ចាស់ទីសត្តឃាតនៅខេត្តរតនគិរី បានប្រាប់ថាគាត់ស្គាល់អត្តសញ្ញាណច្បាស់ អ្នកយកក្របីមកលក់ឲ្យគាត់ តែពេលនេះសមត្ថកិច្ចខេត្តមណ្ឌលគិរី មិនទាន់បានធ្វើការឃាត់ខ្លួនជនសង្ស័យនៅឡើយទេ ពួកគាត់សំណូមពរឱ្យសមត្ថកិច្ចឃាត់ខ្លួនជន ដែលបានប្រព្រឹត្តចោរកម្មយកមកផ្តន្ទាទោសតាមច្បាប់ និងផ្តល់សំណងដល់គាត់នូវតម្លៃក្របី ចំនួន១០ក្បាលនោះផង។​

លោកស្រី អ៊ុច ចន្ធី ជំទប់ទី១ឃុំណងឃីលឹក ស្រុកកោះញែកនៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦​ បានលើកឡើងថាគាត់សំណូមពរ និងស្នើឱ្យខាងអាជ្ញាធរមានសមត្ថកិច្ចស្រុកកោះញែក ជួយចាត់ចែងរឹតបណ្តឹងខាងអសន្តិសុខ កំពុងកើតមាននៅស្រុកនេះឲ្យបានល្អប្រសើរផង ដើម្បីធ្វើឲ្យប្រជាជនមានភាពកក់ក្តៅ។ លោក កាន់ ពេញ អធិការ ស្រុកកោះញែកបានប្រាប់ថា ជនសង្ស័យជាប់ពាក់ព័ន្ធលួចក្របី១៤ក្បាល​ នៅស្រុកកោះញែកនេះ សមត្ថកិច្ចបានធ្វើការកំណត់បានមុខសញ្ញាច្បាស់ហើយ បន្តិចទៀតនេះ សមត្ថកិច្ចនឹងចាប់ខ្លួន ព្រោះពេលនេះជនដែលជាប់ពាក់ព័ន្ធនេះ កំពុងមើលថែប្រពន្ធរបស់ខ្លួនវះកាត់ជំងឺ។

លោក តូច យ៉ុន ស្នងការខេត្តមណ្ឌលគិរីបានអះអាងប្រាប់ Fresh News អោយដឹងថា លោកបានជំរុញឲ្យសមត្ថកិច្ចចាត់វិធានការ រឿងនេះហើយ។​

លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានថ្លែងប្រាប់អ្នកយកព័ត៌មានយើងនៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦នេះថា លោកកំពុងធ្វើការជំរុញឲ្យខាងមន្ត្រីមានសមត្ថកិច្ចខេត្ត​ និងស្រុកកោះញែកត្រូវតែចាត់វិធានការ លើករណីនេះឲ្យមានប្រសិទ្ធភាព ស្រាវជ្រាវរកភស្តុតាងឲ្យបានជាក់លាក់ឈានទៅរកការឃាត់ខ្លួន ប្រគល់ឲ្យមន្រ្តីអនុវត្តច្បាប់ចាត់ការតាមនីតិវិធីច្បាប់។ លោកអភិបាលខេត្ត បានស្នើឲ្យខាងមន្ត្រីសមត្ថកិច្ច ខេត្ត ក្រុង ស្រុក ឃុំ ប៉ុស្តិ៍នៅតាមមូលដ្ឋានមេត្តាជួយ ទប់ស្កាត់ឲ្យខាងតែបាននូវអំពើចោរលួច ប្លន់ផ្សេងៗដែលកើតឡើង នៅតំបន់របស់ខ្លួន ឈានទៅរកការលុបបំបាត់រាល់ករណីអសន្តិសុខនេះ ធានាសន្តិសុខល្អ ជូនបងប្អូនប្រជាពលរដ្ឋរស់នៅ ដោយភាពសុខសាន្ត៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី