CamNews

បញ្ចេញភាពស៊ិចស៊ី របស់ស្មានិងក ដោយម៉ូដសក់ updo

សក់​ស្ទីល updo គឺជា​ម៉ូ​ដែល​សក់ក្រង បួង​ទៅលើ បង្ហាញ​ភាព​ស៊ិ​ច​ស៊ី របស់ ក និង​ស្មា របស់​ស្ដ្រី ដូច្នេះ​វា​គឺជា​ម៉ូដ​សក់​ដែល​ត្រូវបាន​គេ​និយម​ចូលចិត្ត​ច្រើន ពិសេស​គឺ​នៅពេល​ចូល​រោងការ។

ស្ទីល​សក់ updo គឺជា​ជម្រើស​របស់​ក្រុម​តារាល្បីៗ នៅពេល​ពួកគេ​ចូលរួម​ពិធីធំៗនានា ហើយ​អ្នក​ក៏​អាចធ្វើ​ម៉ូដ​សក់​នេះ​សម្រាប់​ថ្ងៃជា​វេលា​ល្អ​របស់ខ្លួន។ បើទោះជា​សក់​របស់​អ្នក វែង ឬ​ខ្លី អ្នក​ក៏​អាចធ្វើ​សក់​ស្ទីល updo នេះ ប្រកបដោយ​ភាពស្រស់ស្អាត ថ្លៃថ្នូរ។ ម៉ូដ​សក់ updo បែប​ទំនើប មិនមាន​លក្ខណៈ​ស្មុគស្មាញ​ប៉ុន្មាន​នោះទេ វា​តែង​ត្រូវបាន​បង្កើតឡើង​នៅលើ​សក់​ត្រកួញ ឬ​ក្រង​បែប​សាមញ្ញ ប៉ុន្ដែ​ស្រស់ស្អាត។ អ្នក​ក៏​អាច​សៀតផ្កា ឬ​បូ ដើម្បី​បង្កើន​សម្រស់​បន្ថែមទៀត។

ស្ទីល updo  តែង​សមស្រប​ជាមួយនឹង​នារី​ដែលមាន​សក់វែង ក្រាស ដោយសារតែ​សក់​ស្ដើង​នឹង​មិនអាច​បញ្ចេញ​ផ្នួងសក់​បាន​ច្បាស់​នោះទេ។ ប្រសិន​សក់​របស់​អ្នក​ស្ដើង ហើយ​ចង់​សាកល្បង​ម៉ូ​ដែល​សក់ updo នោះ​ត្រូវតែ​អ៊ុត​ឱ្យ​រួញ​បន្ដិច ដើម្បី​បង្កើត​ភាព​ក្រាស​របស់​សក់ ក្រោយមក ធ្វើ​ម៉ូដ​សក់ updo លក្ខណៈសាមញ្ញ ទើប​មាន​ភាពស្រស់ស្អាត​ជាង​ស្ទីល updo បែប​ស្មុគស្មាញ។

ម៉ូ​ដែល​សក់ updo នេះ នឹង​ជួយ​ធ្វើឱ្យ​រង្វង់​មុខ​មូល ខ្លី របស់​អ្នក ក្លាយជា​រង្វង់​មុខ​ដ៏​គួរឱ្យ​ស្រឡាញ់ ហើយ​ប្រសិន​មុខ​របស់​អ្នក​មិនសូវមាន​សាច់ ម៉ូដ​សក់​នេះ​នឹងធ្វើ​ឱ្យ​មុខ​របស់​អ្នក​កាន់តែ​លេច​ឆ្អឹង​ច្រើន។

ខាងក្រោម​នេះ​គឺជា​ម៉ូ​ដែល​សក់ updo ដ៏​ស្រស់ស្អាត​ដែល​អ្នក​គួរតែ​សាកល្បង ៖

ដោយ ៖ តារា
ប្រភព ៖ LD/XX