CamNews

កាន់តែវីវរ, បញ្ជា ត្រឹមតែ ៥ ថ្ងៃ ឲ្យប្រមូលសាច់ ត្រលប់មកវិញ ពី ៣ ក្រុមហ៊ុន ប្រេស៊ីល ក្រោយផ្ទុះអាស្រូវ

ព័ត៌មានអន្តរជាតិ ៖ ភ្នាក់ងារការពារសុវត្ថិភាពអ្នកប្រើប្រាស់ ប្រទេសប្រេស៊ីល ដែលមានឈ្មោះថា Senacom នៅថ្ងៃសុក្រទី ២៤ ម្សិលមិញនេះ បានចេញបញ្ជា ឲ្យមានការប្រមូលត្រលប់មកវិញនូវ បណ្តាសាច់សត្វមកពីបី ក្រុមហ៊ុន ដែលរងនូវរឿងអាស្រូវ ពាក់ព័ន្ធនឹងផលិតផលសាច់សត្វ គ្មានគុណភាព ។

រោងចក្រសាច់សត្វដ៏ធំចំនួន ៣ ក្នុងនោះរួមមានដូចជា Souza Ramos, Transmeat និង ក្រុមហ៊ុន Peccin ដែលមានទីតាំងស្ថិតនៅភាគខាងត្បូងរដ្ឋ Parana ត្រូវតែចាប់ផ្តើម ប្រមូលត្រលប់មកវិញ នូវផលិតផលសាច់សត្វរបស់ខ្លួន ក្នុងរយៈពេលត្រឹម៥ថ្ងៃ នេះបើយោងតាមសេចក្តីថ្លែងការណ៍ ពី ភ្នាក់ងារខាងលើ ។ ការប្រមូលផលិតផលសាច់សត្វមកវិញ ក៏បានឆ្លុះបញ្ចាំងទៅនឹងការព្រួយ បារម្ភរបស់ក្រសួងសុខាភិបាល ដែលធ្លាប់បានលើកឡើង ពីហានិភ័យសុខភាពអ្នកប្រើប្រាស់ ផលិតសាច់សត្វពីក្រុមហ៊ុន Peccin , Souza Ramos និងក្រុមហ៊ុន Transmeat ដែលរងនូវរឿង អាស្រូវ សាច់សត្វគ្មានគុណភាព "ខូច" បន្ទាប់ពីកង្វះខាតនូវការត្រួតពិនិត្យសាច់សត្វ ទៅតាម បទដ្ឋានស្តង់ដា ក៏ព្រោះតែមានការសូកប៉ាន់ អំពើ ពុករលួយ ។

ក្រុមហ៊ុនសាច់សត្វ ៣ ខាងលើ ក្នុងចំណោម ២១ ក្រុមហ៊ុន កំពុងតែទទួលរនូវការស៊ើបអង្កេត ក្រោមប្រតិបត្តិការមួយដែលគេឲ្យឈ្មោះថា សាច់គ្មានគុណភាព ក្រោយពីបានរកឃើញថា មាន ករណីប្រព្រឹត្តិអំពើពុករលួយ ដោយមានជាការសូកប៉ាន់ ទៅក្រុមអ្នកត្រួតពិនិត្យគុណភាពសាច់ សត្វ រួចផ្តល់នូវវិញ្ញាបនប័ត្រទទួលស្គាល់គុណភាពក្លែងក្លាយ។ គួររំឮកថា បទអន្តរាគមន៍ពី សំណាក់ភ្នាក់ងារ និងអាជ្ញាធរពាក់ព័ន្ធប្រេស៊ីល គឺជាផ្នែកមួយនៃការកាត់បន្ថយផលប៉ះពាល់ អវិជ្ជ មានបន្ទាប់ពីរឿងអាស្រូវ សាច់សត្វ ប្រេស៊ីល ខូចគុណភាព ។

របាយការណ៍ បញ្ជាក់ថា ឧស្សាហកម្មសាច់សត្វដ៏ធំរបស់ប្រទេសប្រេស៊ីល រងនូវភាពរង្គោះរង្គើជា ខ្លាំងក្រោយពីមានរឿងអាស្រូវ ខណៈទីផ្សារធំបំផុត ចិន និង ហុងកុង នោះ បានផ្អាកការនាំចូល ទាំងស្រុង ស្របពេលដែល សហភាពអឹរ៉ុប បានចាប់ផ្តើម ហាមនាំចូលសាច់សត្វ ពី ២១ ក្រុមហ៊ុន ដែលរងនូវការសង្ស័យ ក្រោមប្រធានបទតែមួយ សាច់សត្វ ប្រេស៊ីល ខូចគុណភាព។ ទោះជា យ៉ាងណាក៏ដោយចុះ នៅថ្ងៃសុក្រម្សិលមិញនេះ ប្រធានាធិបតី ប្រេស៊ីល លោក  Michel Temer ទទូចឲ្យដឹងថា សាច់សត្វប្រេស៊ីល គឺជាសាច់សត្វដែលល្អជាងគេបំផុត នៅលើពិភពលោក ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ CNA