សមត្ថកិច្ចបាននិយាយថា ក្រុមជនអន្តពាលចិននៅក្នុងរូបភាពវីដេអូ ដែលគំរាមធ្វើឲ្យមានអសន្តិសុខនៅខេត្តព្រះសីហនុ មិនបានរស់នៅក្នុងប្រទេសកម្ពុជាទេ។

លោក នេត សាវឿន ស្នងការនគរបាលជាតិ បាននិយាយកាលពីល្ងាចថ្ងៃអង្គារថា ក្រុមជនអន្តពាលចិននៅក្នុងរូបភាពវីដេអូនោះ មិនស្ថិតនៅក្នុងប្រទេសកម្ពុជាទេ ដោយបញ្ជាក់ថាវាជាវីដេអូផលិតយូរមកហើយ។

លោកឧត្តមសេនីយ៍ នេត សាវឿន បានមានប្រសាសន៍ថា ”បន្ទាប់ពីការស៊ើបអង្កេត យើងបានរកឃើញថា វីដេអូឃ្លីបនេះគឺជាវីដេអូចាស់ ហើយក្រុមជនអន្តពាលចិនទាំងនោះ មិនស្ថិតនៅក្នុងខេត្តព្រះសីហនុទេ” ។ មន្ត្រីនគរបាលជាតិនៅបានបន្តស៊ើបអង្កេត និងចែករំលែកព័ត៌មានអំពីករណីនេះ ជាមួយក្រុមនគបាលចិន។ ”

វីដេអូនេះបានបង្ហាញបុរសម្នាក់ពាក់អាវយឺតពណ៌ស ជាមួយបុរសចាក់សាក់មួយក្រុម ដែលនិយាយថាពួកគេមកពីទីក្រុង Chongqing របស់ប្រទេសចិន ហើយពួកគេនឹងប្រព្រឹត្តបទឧក្រិដ្ឋក្នុងខេត្តព្រះសីហនុ។។

បន្ទាប់ពីវីដេអូបានចែករំលែកយ៉ាងល្បីល្បាញ ស្ថានទូតចិន បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា សមត្ថកិច្ចចិននឹងធ្វើការជាមួយសមភាគីកម្ពុជា ដើម្បីស៊ើបអង្កេតលើវីដេអូ ដែលបង្ហាញពីជនជាតិចិនមិនស្គាល់អត្តសញ្ញាណ ដែលគំរាមកំហែងបង្កបញ្ហានៅខេត្តព្រះសីហនុ។

ស្ថានទូតចិនបានថ្លែងថា ”ស្ថានទូតចិននៅកម្ពុជា មានការព្រួយបារម្ភយ៉ាងខ្លាំងអំពីបញ្ហានេះ ហើយនឹងសម្របសម្រួលជាមួយមន្ត្រីនគរបាលនៅកម្ពុជា និងចិនដើម្បីស៊ើបអង្កេតបញ្ហានេះ” ៕

ប្រភព ៖ khmertimes