CamNews

ឃាត់បុរសម្នាក់ បន្ទាប់ពីនាំសង្សារ ទៅដេកផ្ទះសំណាក់ ប្រើពិលឆក់បង្ខំ ឲ្យជក់គ្រឿងញៀន

កណ្តាលះ បុរសម្នាក់ ត្រូវបាននគរបាលឃាត់ខ្លួនបន្ទាប់នាំនារីសិស្សសាលា វ័យក្មេងម្នាក់ ទៅដេកផ្ទះសំណាក់ រួចប្រើពិលឆក់បង្ខំឲ្យនាង ជក់គ្រឿងញៀន ទើបនាងទ្រាំលែង បានប្តឹងឲ្យនគរបាលឃាត់ខ្លួន។ ការឃាត់ខ្លួននេះ បានកើតឡើងកាលពីវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៤ ចំណុចបន្ទប់លេខ១០៥ ផ្ទះ សំណាក់ មង្គលក្នុង ភូមិថ្មី ក្រុងតាខ្មៅ ខេត្តកណ្តាល។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ព ម ក ភេទស្រី អាយុ ១៧ឆ្នាំមានមុខរបរជាសិស្សរស់នៅភូមិ ព្រែកឡុង សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល។ ចំណែកឯជនសង្ស័យមាន ឈ្មោះ ខៀវ រង្សី ហៅ កណ្តុរ ភេទប្រុស អាយុ២៦ ឆ្នាំ មានមុខរបរមិនពិតប្រាកដមានស្រុកកំណើត ផ្សារដេប៉ូ២ ខណ្ឌទួលគោក ភ្នំពេញ បច្ចុប្បន្នរស់ភូមិក្រពើហារ សង្កាត់ព្រែកឫស្សី ជិះម៉ូតូមួយគ្រឿងម៉ាកវីវ៉ា ពណ៌ខៀវពាក់ស្លាកលេខ កណ្តាល 1M-0038 ។

នគរបាលបានរឹបអូសបានវត្ថុតាងដូចជា ពិលឆក់ ០១ គ្រឿង , ទូរសព្ទ ០១ គ្រឿង ម៉ាក samsung grand , ដបទឹកសុទ្ធ ០១ និងឧបករណ៍សំរាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត។ នគរបាលបានបន្តថា មុនពេលឈាន ដល់ការឃាត់ខ្លួនជនសង្ស័យ ដោយសារតែមានព័ត៌មានពីនារីរងគ្រោះនោះ សមត្ថកិច្ចក៏ចុះទៅដល់កន្លែងកើត ហេតុភ្លាម ហើយបានធ្វើរដ្ឋបាល ដល់បន្ទប់លេខ១០៥ក្នុង ផ្ទះសំណាក់ មង្គលធ្វើការឆែកឆេរទើបប្រទះឃើញ ជនសង្ស័យរួមនិងវត្ថុតាងខាងលើ ហើយនាំខ្លួនជនសង្ស័យមកសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់ តុលាការ។

នគរបាលបានបន្តទៀតថា បើយោងតាមសំដីរបស់ជនរងគ្រោះរៀបរាប់ប្រាប់ថា ជនសង្ស័យបានគម្រាមនាង ដោយប្រើពិលឆក់បង្ខំឲ្យជក់ថ្នាំញៀន ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល