CamNews

ពី សេដ្ឋីនី មានកប់ពពក ធ្លាក់ខ្លួន ជំពាក់បំណុល ៣២​ ម៉ឺនដុល្លារ ព្រោះ ជួយកុមារក្រីក្រ និងកំព្រា

ព័ត៌មានអន្តរជាតិ៖ ស្ថិតនៅក្នុងវ័យ ៤៦ឆ្នាំធ្លាប់ជាអតីតសេដ្ឋីនីមានវត្តមានមកពីខេត្ត Hebei ប្រទេស ចិន បច្ចុប្បន្នភាព មានកាតព្វកិច្ចចម្បង មើលថែទាំ កុមារក្រីក្រ និងកំព្រាទាំង ៧៥ នាក់ ។

លោកស្រី​ Li   បានកើតរោគមហារីក ចាប់តាំង ពី ៤ ឆ្នាំមុនមកម្ល៉េះ ខណៈលោកស្រីនាពេល ថ្មីៗនេះ ប្រឈមមុខនឹងការជំពាក់បំណុល ដល់ទៅ ២ លានយ័ន ប្រមាណជាង ៣២ម៉ឺនដុល្លារ ។

លោកស្រី Li Li Juan ដើមកំណើតពីទីក្រុង Wu’an ខេត្ត Hebei ប្រទេសចិន បានក្លាយជាសេដ្ឋីនីល្បី ឈ្មោះមួយរូប នៅទសវត្ស ឆ្នាំ ១៩៨០ ក្រោយពីលោកស្រី ជោគជ័យទៅលើ  ការវិនិយោគទុន វិស័យ វាយនភ័ណ្ឌរបស់ខ្លួន ។ ក្នុងរយៈពេល ១៩ ឆ្នាំចុងក្រោយនេះ លោកស្រីពិតជា មានចិត្តសប្បុរសធម៌ ជាខ្លាំង ពោល លោកស្រីបានចំណាយ ទាំង កម្លាំងកាយ កម្លាំងចិត្ត ​ ពេល វេលា និងប្រាក់មួយចំនួន យ៉ាង ច្រើនសន្ធឹកសន្ធាប់ក្នុងការចិញ្ចឹមបីបាច់ និងថែរក្សា ក្មេងកំព្រាទាំង ៧៥ នាក់ ភាគច្រើនពួកគេ ត្រូវ បានក្រុមគ្រួសារផ្ទាល់ខ្លួនបោះបង់ចោល ដោយ សា រតែពួកគេមានជម្ងឺ ក៏ដូចជា ពិការ និង ក្មេង កំព្រា ខ្លះទៀត បានបាត់បង់ឪពុកម្តាយ ដោយសារតែឪពុកម្តាយរបស់ពួកគេស្លាប់ចោល​ ព្រោះគ្រោះ ថ្នាក់ ផ្ទុះអណ្តូងរ៉ែ និងសោកនាដកម្មដទៃៗទៀតជាដើម ។

របាយការណ៍ បញ្ជាក់អោយដឹងថា  លោក ស្រី បាន ចំណាយ កញ្ជប់ថវិការ របស់ខ្លួន ជាប្រាក់ចំនូល បានពីការធ្វើអាជីវកម្ម ជួយដល់ការចិញ្ចឹមបីបាច់   កុមារ កំព្រា និងពិការទាំង ៧៥ នាក់ ប៉ុន្តែ លុះមក ដល់ឆ្នាំ ២០០៨ លោកស្រី មានបញ្ហាប្រឈមជាខ្លាំង ខណៈ អាជីវកម្ម វាយនភ័ណ្ឌ លោកស្រីត្រូវបិទ ទ្វារ ដោយសារតែ មានទីតាំងស្ថិតនៅចំ គម្រោង អភិវឌ្ឍន៍  ដែល  ជា ហេតុ នាំអោយលោកស្រី បាត់ បង់ប្រាក់ចំនូលយ៉ាងច្រើន   សន្ធឹកសន្ធាប់  ។  ក្រោយមក លោកស្រី Li បានចាប់ផ្តើម លក់អចលនា ទ្រព្យ  របស់  ខ្លួន ក៏ដូចជា របស់មានតម្លៃផ្ទាល់ខ្លួន  ដើម្បី យក ទៅគាំទ្រ ដល់ការចិញ្ចឹមបីបាច់កុមារ កំព្រា និងពិការទាំងនោះ ។

គួររំឮកថា អំឡុងរដូវរងា ឆ្នាំ ២០១១ លោកស្រី Li បានធ្វើរោគវិនិច្ឆ័យ និង  រកឃើញថា បានកើតជម្ងឺ មហារីកដុះសាច់ ដំណាក់កាលដំបូង ។  លោក ស្រី ចំណាយ  ពេល  សម្រាកព្យាបាលនៅមន្ទីរពេទ្យ មុននឹងសម្រេចចិត្ត ត្រលប់មកលំនៅស្ថានវិញ ។ លោកស្រី បញ្ជាក់ ថា ថ្លៃសម្រាកព្យាបាលនៅមន្ទីរ ពេទ្យ ពិតជាថ្លៃហួសពីការស្មាន ដូច្នេះ លោកស្រីសម្រេច  ចិត្ត  យកប្រាក់ទាំងនោះ មកជួយកុមារ កំ ព្រា ប្រសើរជាង​។

ចាប់តាំងពីដើមឆ្នាំ ២០១១ មក ខណៈចំនួនកុមារកំព្រា ត្រូវ យក មក ចិញ្ចឹម ចេះតែកើនឡើងជាបន្ត បន្ទាប់ ក្នុងនោះ រាល់ការចំណាយ មានចំនួនលើសលប់ ច្រើន ជា ងប្រាក់ចំនូលរកបាន ដោយលោក ស្រី Li ទៅទៀត បន្ថែមពីលើនេះ បើទោះបីជា មានការឧបត្ថម្ភ ផ្តល់ ជាប្រាក់ជំនួយ ពី បង ប្អូន ក៏ដូច ជាសាច់ញ្ញាត្តិ លោកស្រី Li និង សប្បុរសជន យ៉ាងណាក៏ដោយចុះ ក៏មិនអាចទប់ទល់ បាន នឹងការ ចំណាយដល់ច្រើនលើសលប់ ស្តីពីការចិញ្ជឹម កុមារកំព្រា និងពិបារទាំង ៧៥ នាក់នេះ បាន សមរម្យ​នោះឡើយ ។

ជាជាង ក្លាយជាម្តាយចិញ្ចឹម កុមារកំព្រា ៧៥ នាក់ លោកស្រី Li ក៏មាន កូន ប្រុសផ្ទាល់ខ្លួន របស់ខ្លួន ដូចគ្នាដែរ តួយ៉ាង គេមានឈ្មោះថា Xiao Wen    ដែល បាន  ផ្តាច់ ទំនាក់ទំនង ជាមួយនឹងលោកស្រី អស់រយៈកាល ១០ ឆ្នាំចុងក្រោយនេះ ។ សេចក្តីរាយការណ៍   បញ្ជាក់អោយដឹងថា អំឡុងឆ្នាំ ២០០៤ កូនប្រុសលោកស្រី ដែលមានឈ្មោះថា Xiao Wen   គឹមាន គ្រោះថ្នាក់  របួស ឆ្អឹងខ្នង ដែលត្រូវការវះ កាត់ជាបន្ទាន់ នាពេលនោះ លោកស្រី Li មិនអាច ឆ្លៀត  ឱកាស ទៅមើលនិងសួរសុខទុក្ខ កូនប្រុស របស់ខ្លួនបាននោះទេ ព្រោះតែជាប់បេសកម្ម ទៅទីក្រុង សៀងហៃ   ថែទាំកុមារកំព្រា ដែលត្រូវវះកាត់ ជាលើកទី ២ ។ បន្ទាប់ពីសម្រាកព្យាបាល នៅក្នុង   មន្ទីរ ពេទ្យ Xiao Wen ក៏បានធូរស្រាល និង ចាក ចេញពីមន្ទីរពេទ្យ ចាប់តាំងពីពេលនេះមក ខណៈគេចាប់ផ្តើម បាក់ទឹកចិត្ត  ព្រោះតែអន់ចិត្តខ្លាំងនិង ម្តាយខ្លួន គេក៏បានបដិសេធក្នុងការជួប លោក ស្រី Li ចាប់តាំងពីពេលនោះ មក  ។ ហេតុផលចម្បង ដែលលោកស្រី បានឃ្លាតឆ្ងាយពីកូនប្រុសនេះហើយ បាន  ញ៉ាំង អោយ លោកស្រី មានការតាំងចិត្ត និងប្តេជ្ញាខ្ពស់ ក្នុងការចិញ្ចឹម និងបីបាច់ កុមារកំព្រា និងកុមារ ដែល  ត្រូវ គេបោះបង់ចោល តាមលទ្ធ ភាពលោកស្រី៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ឆៃណាដេលី