ភ្នំពេញ៖ តារាសម្តែងនិយមស្លៀកពាក់ បង្អួតសាច់សរខ្ចីសម្បូរសាច់ ដើមទ្រូង កញ្ញា បេនីយ៉ាំង កាលពីប៉ុន្មានថ្ងៃមុន នេះបានរងការជេរប្រមាថ យ៉ាងចាស់ដៃ ពេញទំហឹងពីសំណាក់ជនអនាមិក ដែលលួចបន្លំ Account Facebook ដោយដាក់ឈ្មោះរបស់នាង។ មិនតែប៉ុណ្ណោះថែម ទាំងជេរប្រមាថ នាងនៅលើ Account នោះ ថាជា Sexer at KTV (ស្រីលក់ខ្លួននៅខារ៉ាអូខេ) ថែមទៀតផង ។

នៅក្នុង Account Facebook ដែលគេបន្លំយកឈ្មោះ នាង បេនីយ៉ាំង យកទៅបង្កើត Account ក្លែងក្លាយហើយថែមទាំងបានសរសេរបង្ហោះ នូវពាក្យពេចន៍អសុរោះ ចំអេសចំអាស គ្មានសីលធម៌ ជាច្រើន បណ្ដាលឲ្យតារាសម្ដែងវ័យក្មេងសាច់សខ្ចីរូបនេះ បានការខឹងសម្បារយ៉ាងខ្លាំង ហើយគិតថា អ្នកបន្លំហ្វេសប៊ុកនោះ មានចេតនាយក កិត្តិយសរបស់នាង ទៅជាន់ឈ្លីយ៉ាងដំណំ ធ្វើឲ្យនាងស្ទើរតែងើបមុខមិនរួច ក្នុងពិភពសិល្បៈ និងការច្រណែនឈ្នានីសគ្នា។

ទាក់ទងទៅនឹងសារមួយនេះ ត្រូវបានម្ចាស់សាម៉ីខ្លួន តារាសម្តែងសិចស៊ី បេនីយ៉ាំង ចេញមុខបកស្រាយថា« កុំបំផ្លាញកិត្តិយសខ្ញុំ ដោយយករូបខ្ញុំមកលេងបែប ថោកទាបអ៊ីចឹង ហើយ acc នេះមិនមែនជារបស់ខ្ញុំទេ...Help share all fan .. Nas help tell monos cheap del play neng pong thank all:…»។
ម្ចាស់សាម៉ីខ្លួនរូបនេះ បានសរសេរសារបង្ហោះ ដោយមានចេតនាចង់ស្វែង រកមុខអ្នកបន្លំ Account Facebook របស់នាងទៀតថា «មានមិត្តណាស្គាល់ ម្ចាស់accនេះទេ លេងដូចជាហួសហេតុពេកហើយ ខ្ញុំមិនដែលស្គាល់សោះ មកលេងជាមួយចឹងៗ កុំឲ្យរកឃើញ ខ្ញុំនិងមិនយល់ថា ស្រីឬប្រុសទេ ចឹងបានថាយ៉ាប់ណាស់ FB គេលេងជារបៀបក្រុមគ្រួសារ មិត្តភក្តិ និងអ្នកស្គាល់គ្នា សូមមិត្តទាំងអស់គ្នាប្រយ័ត្ន acc នេះផង ហើយបើបានស្គាល់ប្រាប់ខ្ញុំផង អរគុណ» ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល