(ភ្នំពេញ)៖ នៅប៉ុន្មានថ្ងៃមកនេះ បន្ទាប់ពីមានសារព័ត៌មាន និងបណ្តាញសង្គម Facebook ជាច្រើនបានលើកឡើងជុំវិញព័ត៌មានល្ហិតល្ហៀងក្រៅផ្លូវការថា រាជរដ្ឋាភិបាលកម្ពុជា ចង់ប្តូរឈ្មោះពីឆ្នេរអូរឈើទាល នៅខេត្តព្រះសីហនុ ទៅជាឆ្នេរសម្តេចតេជោ ហ៊ុន សែន វិញ ប៉ុន្តែនៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦នេះ លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរ បានចេញមកបញ្ជាក់ថា «គ្មានទេការប្តូរឈ្មោះឆ្នេរអូរឈើទាល ហើយក៏គ្មានឆ្នេរសម្តេចតេជោ ហ៊ុន សែន នៅឆ្នេរអូរឈើទាលដែរ»។

លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា បានបញ្ជាក់ប្រាប់អង្គភាព Fresh News តាមសារអេឡិចត្រូនិក នៅព្រឹកថ្ងៃនេះថា «គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆេ្នរ សូមជូនព័ត៌មានដល់សាធារណជន បានជ្រាបថា គ្មានឆេ្នរសមេ្តចតេជោ ហ៊ុន សែន នៅឆេ្នរអូរឈើទាលទេ»។

លោករដ្ឋមន្ត្រីបានឲ្យដឹងថា ការចុះផ្សាយរបស់សារព័ត៌មានមួយចំនួន និងបណ្តាញសង្គម Facebook ពាក់ព័ន្ធការប្តូរឈ្មោះ ឆ្នេរអូរឈើទាលនេះ អាចជាការភ័ន្តច្រឡំ និងបង្កភាពចលាចលតែប៉ុណ្ណោះ។

មន្រ្តីក្រសួងដែនដីមួយរូបសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ដើម្បីលើកកម្ពស់ឆ្នេរសមុទ្រកម្ពុជា ក្រសួងរៀបចំដែនដី បានរៀបចំការប្រឡងប្រជែងគំរូប្លង់ស្ថាបត្យកម្ម ស្តីពីការស្ថាបនា ក្លោងទ្វារចេញចូលតំបន់ឆ្នេរនានា ក្នុងខេត្តព្រះសីហនុ ហើយគំនូរប្លង់ស្អាតៗជាច្រើន របស់បេក្ខជនត្រូវបានដាក់ ចូលរួមក្នុងការប្រកួតប្រជែង ដោយមានការរចនា និងសរសេរពាក្យពេជន៍ តាមគំនិតរបស់បេក្ខជន ដោយគំនូរប្លង់ទាំងនោះមួយចំនួន បានបង្ហោះក្នុង Facebook ផងដែរ។

មន្ត្រីដដែលបានបញ្ជាក់ថា ក្នុងគំនូរប្លង់ទាំងនោះ មានគំនូរប្លង់មួយមានដាក់ឈ្មោះថា ឆ្នេរសម្តេចតេជោ ហ៊ុន សែន ដូច្នេះទើបធ្វើឲ្យមានការភ័ន្តច្រឡំ យ៉ាងនេះកើតឡើង។

ជាមួយគ្នានេះ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៦នេះដែរ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា គណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាខេត្ត និងរដ្ឋបាលខេត្តព្រះសីហនុ ពុំមានផែនការកែប្រែឈ្មោះឆ្នេរអូរឈើទាល ទីជាឆ្នេរសម្តេចតេជោនេះឡើយ សូមបងប្អូនកុំយល់ច្រឡំ៕

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី