ព័ត៌មានកីឡា៖ ថ្មីៗនេះ អតីតថ្នាក់ដឹកនាំកំពូល ក្លឹប Man United គឺលោក Sir Alex Ferguson បានបង្ហើបពី ឈ្មោះថ្នាក់ដឹកនាំក្លឹប Chelea បច្ចុប្បន្ន លោក Jose Mourinho ថាជាបេក្ខជនម្នាក់ ដែលគាត់សម្លឹងឃើញ អាចជាអ្នកបន្ដតំណែង ពេលគាត់ចាកចេញ ប៉ុន្ដែខណៈពេលនេះ លោក Jose Mourinho ក៏បានឆ្លើយតបត្រលប់ទៅវិញយ៉ាងរហ័សថា ចំពោះគាត់ គឺដូចជាគ្មានក្ដីស្រម៉ៃចង់ធ្វើអ្នកគ្រប់គ្រង ក្នុងក្លឹបMan United សូម្បីបន្ដិច ទាល់តែសោះ មកទល់ពេលនេះ។

លោក Sir Alex Ferguson បានលំឮករឿងការចុះចេញពីតំណែង អ្នកគ្រប់គ្រងក្លឹប Man Uited កាលពីឆ្នាំ ២០១៣ ហើយរូបលោក ក៏បានឧទ្ទេសនាម បេក្ខភាពម្នាក់ដែលអាចចូលខ្លួន មកគ្រងតំណែងនេះ ជំនួសគាត់ នោះគឺ លោក David Moyes ។ ស្របពេលនេះថ្មីនេះ មានរិះគន់នឹងការសម្រេចចិត្ដបែបហ្នឹង លោក ក៏បានលើកឧទាហរណ៍ គំរូដែល ឱកាសពេលនោះ គាត់ ចង់ជ្រើសតាំង លោក Jose Mourinho ប៉ុន្ដែ គាត់បានចុះហត្ថលេខាជាប់កុងត្រាជាមួយ Chelsea ទៅហើយ ។

ចំណែកលោក Jose Mourinho វិញ ក្រោយពេល ឮពាក្យសម្ដី ពាក្យសម្ដីរបស់លោក Sir Alex Ferguson ថាចង់ជ្រើសតាំង ជាអ្នកគ្រប់គ្រងពេលនោះ ក៏ឆ្លៀតឱកាស បង្ហាញពីគំនិតរបស់ខ្លួនវិញដោយ ថា" មានអ្នកគ្រប់គ្រងជាច្រើន ដែលសម្លឹងឃើញថា ក្លឹប Man United គឺជាក្លឹប ដែលធំ ហើយពួកគេចង់ចូលគ្រប់គ្រង ប៉ុន្ដែសម្រាប់ខ្ញុំវិញគឺមិនគិតដូច្នេះទេ ពោលខ្ញុំ ចង់មកគ្រប់គ្រង Chelsea វិញ ។ ពួកយើងមិនបានប្រជុំគ្នាអ្វីនោះទេ លើបំណងមួយនេះ ហើយរឿងមួយទៀត លោក Sir Alex Ferguson ក៏ដឹងចិត្ដខ្ញុំហើយថា ខ្ញុំចង់ចេញ ពី Real Madrid ក៏ព្រោះចង់គ្រប់គ្រង Chelsea ដែរ " ។

Mourinho មួយរយៈពេលចុងក្រោយនេះ ក៏មានភាពក្ដៅក្រហាយមិនអន់នោះដែរ ព្រោះថា ស្ថានភាពក្រុម កំពុងតែដុនដាបមែនទែន ហើយដោយចាញ់ការប្រកួត ស្ទើរតែគ្រប់ពេល រហូតធ្លាក់ខ្លួន ចូលក្នុងលំដាប់ក្រុមបាតតារាង ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ bleacherreport