ភ្នំពេញ៖ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ រោង ភាពយន្ត ផ្លាទីនៀម (Platinum Cineplex) និង ក្រុមហ៊ុន Westec Media Limited បានរៀបចំព្រឹត្តិការណ៍មួយ មានឈ្មោះថា The Hunger Games: Mockingjay Part 2 Cambodia Premiere Red Carpet ដែលត្រូវបានរៀបចំឡើង នៅផ្សារទំនើប សូរិយាជាន់ផ្ទាល់ដី ចាប់ពីម៉ោង៣រសៀល រហូតដល់ម៉ោង៩យប់។

នៅក្នុងព្រឹត្តិការណ៍នេះ រោងភាពយន្តផ្លាទីនៀម (Platinum Cineplex) មានការសំភាសន៍និងថតរូប ជាមួយនឹង តារាកិត្តិយសដែលចូលរួម ការប្រគុំតន្ត្រីនិង សម្តែង ដោយ តារាកិត្តិយស ការសម្តែង ក្បាច់រាំពីក្រុមល្បីៗ នៅក្នុងប្រទេសកម្ពុជា ការលេង ល្បែង កំសាន្ត ជាមួយនឹងអ្នកគាំទ្រ ទាក់ទង ទៅ នឹងខ្សែភាពយន្ត និងមានការបង្ហាញម៉ូត ពីតារាដែលមកពីកម្មវិធី Cambodia Next Top Model Season 1 ផងដែរ។

ជាមួយនឹងព្រឹត្តិការណ៍នេះផងដែរ ក៏មានការចូលរួមឧបត្ថម្ភធំដោយក្រុមហ៊ុន Smart Axiatia, EZE COM, BEROCA, Ice Watch និង Sabay, សហការឧបត្ថម្ភដោយក្រុមហ៊ុន Dessert Story, OCHADO, Hot & Cold Catering, SPY Wine Color និងសហការឧបត្ថម្ភបន្ទាប់ដោយ ក្រុមហ៊ុន Beard PaPa’s, Shopping Center Sorya, C Nation Studio, ARMADA និង AKASA Studio។

ភាពយន្តជាសេរី Hunger Games (ល្បែងទុរភិក្ស) ជា ភាពយន្តដែលទាក់ទាញ ទស្សនិកជនយ៉ាង ច្រើន ជុំវិញពិភពលោក ដោយរក ចំណូល សរុបជាង ២.២ពាន់លានដុល្លារ ទូទាំង ពិភពលោក។ពេល នេះភាពយន្ត The Hunger Games: Mockingjay Part 2 (ល្បែងទុរភិក្ស បក្សីអគ្គី វគ្គ២) ជាវគ្គ ចុងក្រោយជក់ចិត្ត បំផុត ដែល តួអង្គ Katniss Everdeen (ឈ្មោះដើម Jennifer Lawrence) ដឹង ច្បាស់ ថា ការប្រថុយលើកនេះ មិនមែនដើម្បីជីវិតរស់ប៉ុណ្ណោះទេ គឺដើម្បីអនាគត។

នៅគ្រាដែលប្រទេស Panem ស្ថិតនៅក្នុងសង្រ្គាមពេញផ្ទៃប្រទេស កញ្ញា Katniss Everdeen ត្រូវ ប្រឈមមុខជាមួយ នឹងប្រធានាធិបតី Snow (ឈ្មោះដើម Donald Sutherland) ក្នុងឆាកប្រយុទ្ធចុង ក្រោយ។ កញ្ញា Katniss Everdeen ត្រូវរួមកម្លាំងជាមួយមិត្តភក្តិជិតស្និទ្ធ រួមមាន Gale (ឈ្មោះដើម Liam Hemsworth), Finnick (ឈ្មោះដើម Sam Claflin) និង Peeta (ឈ្មោះដើម Josh Hutcherson) ព្រមទាំងអង្គភាពនៃស្រុកទាំង១៣ ប្រថុយជីវិតរំដោះប្រជាជន នៃប្រទេស Panem ដោយប៉ុនប៉ង ធ្វើឃាតប្រធានាធិបតី Snow ដែលកាន់តែវក់ចិត្ត ចង់សម្លាប់នាងខ្លាំងទៅៗ។ អន្ទាក់មរណៈ សត្រូវ និងការសម្រេចចិត្តដ៏ធំធេង ដែលកំពុងរង់ចាំកញ្ញា Katniss Everdeen នឹងធ្វើឲ្យនាងពិបាកទប់ ទល់ ជាងសមរភូមិណាៗទាំងអស់នៅក្នុងរឿង The Hunger Games វគ្គមុនៗ។

The Hunger Games: Mockingjay Part 2 (ល្បែងទុរភិក្ស បក្សីអគ្គី វគ្គ២)ដឹកនាំសម្តែងដោយលោក Francis Lawrence និងរៀបចំប៉ារូល-កាមេរ៉ាដោយលោក Peter Craig និង លោក Danny Strong, ព្រមទាំងសម្តែដោយ តារាល្បីៗ ជាច្រើនដូចជា កញ្ញា Jennifer Lawrence ដែលឈ្នះពានរង្វាន់ Josh Hutcherson, Liam Hemsworth, Woody Harrelson, Elizabeth Banks,និង Philop Seymour Hoffman ដែលឈ្នះពានរង្វាន់, ព្រមទាំង Jeffrey Wright, Willow Shields, Sam Claflin, Jena Ma - lone ជាមួយ Stanley Tucci និង Donald Sutherland ជាតួអង្គដដែលពីវគ្គ The Hunger Games និង The Hunger Games: Catching Fire។ តួអង្គល្បីៗខាងលើ នឹងត្រូវចូលរួមសម្តែងក្នុងវគ្គ The Hunger Games: Mockingjay Part 1 (ល្បែងទុរភិក្ស បក្សីអគ្គី វគ្គ១) រួមមាន Julianne Moore ដែលឈ្នះពានរង្វាន់ Mahershala Ali, Natalie Dormer,Wes Chatham, Elden Henson និង Evan Ross។

ដើម្បីជ្រាបឲ្យកាន់តែច្បាស់ និងព័ត៌មានលំអិតទាក់ទង ទៅនឹងព្រឹត្តិការណ៍ The Hunger Games: Mockingjay Part 2 Cambodia Premiere Red Carpet ហើយមានឱកាសឈ្នះសំបុត្រ ចូលរួមព្រឹត្តិ ការណ៍មួយនេះ លោកអ្នកអាចចូលទៅកាន់ គេហទំព័ររបស់រោងភាពយន្ត ផ្លាទីនៀម (Platinum Cineplex Cambodia)។ ខ្សែភាពយន្តខ្នាតធំ ប្រចាំឆ្នាំ២០១៥មួយនេះ ក៏នឹងមានចាក់បញ្ចាំង នៅ រោងភាពយន្ត ផ្លាទីនៀម សូរិយា និងរោងភាពយន្ត ផ្លាទីនៀម សៀមរាប នៅថ្ងៃទី២០ ខែវិច្ឆិកា ខាង មុខនេះតទៅហើយ៕

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្ត ដែលលោកអ្នកចូលចិត្តអាចចូលទៅ កាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយ ក៏អាច add ចៃកុន ជាមិត្តក្នុង កម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ ដូចជា សំបុត្រ កុន និង របស់ពីភាពយន្តជារៀងរាល់អាទិត្យ។

<object width="491" height="421" data="http://www.youtube.com/v/tL8szs84jks&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/tL8szs84jks&rel=1" /></object>

<object width="486" height="416" data="http://www.youtube.com/v/0A9ED6gzFZ8&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/0A9ED6gzFZ8&rel=1" /></object>