ឆ្លងកាត់វ័យកុមារដែលពោរពេញដោយភាពក្រលំបាក Steven Lam ពេលនេះ បានក្លាយជាម្ចាស់
GoGo ដែលជាក្រុមហ៊ុនមួយត្រូវបានគេប្រដូចទៅនឹង Uber ក្នុងវិស័យដឹកជញ្ជូនប្រគល់ទំនិញ
ហើយថ្មីៗនេះ លោកទើបតែប្រមូលបានទុន ឡើងដល់ ១៧លានដុល្លារអាមេរិក។

លោក Steven Lam គឺជាកូនប្រុសរបស់ជាងសំណង់ម្នាក់នៅក្រុងហុងកុង។ គាត់ធ្លាបក់ប្រឡង
ធ្លាក់នៅមហាវិទ្យាល័យ នាំឱ្យគ្រួសាររបស់គាត់ ព្រួយបារម្ភអំពីអនាគតរបស់គាត់។ ប៉ុន្ដែ Steven
Lam យល់ថា ខ្លួនបានរៀនសូត្រច្រើនពីបរាជ័យនោះ ហើយថានឹងធ្វើឱ្យបានល្អជាងនេះ នៅពេល
ក្រោយ។

អ្នកផ្ទះរបស់ Steven Lam តែងចង់ឱ្យគាត់ទៅរៀនធ្វើជាជាងសំណាងដូចពុកគាត់។ ពុករបស់
Steven Lam ត្រូវចេញទៅធ្វើការពេល Steven Lam មិនទាន់ក្រោកពីគេង ហើយត្រឡប់មកដល់
ផ្ទះ ពេល Steven Lam គេងលក់ ដូច្នេះ Steven Lam មិនចង់មានជីវភាពបែបនេះ។

ថ្ងៃមួយគាត់សម្រេចចិត្តទៅរស់នៅឯអាមេរិក តាមការអញ្ជើញរបស់ពូគាត់នៅ Los Angeles ។
នៅទីនោះ Steven Lam បានចូលធ្វើការជាអ្នកបម្រើភ្ញៀវក្នុងភោជនីយដ្ឋានចិនមួយកន្លែងដើម្បី
យកប្រាក់បន្តការសិក្សា។ ការសិក្សារបស់ Steven Lam ត្រូវបានគេចាត់ជាសិស្សឆ្នើម ហើយក៏ត្រូវបញ្ជូនទៅសិក្សាបន្តនៅសកលវិទ្យាល័យ California ។ ក្រោយមកទៀត គាត់ក៏បានបញ្ចប់ការ
សិក្សា ក្នុងឆ្នាំ ២០១០ ដោយទទួលបានសញ្ញាបត្របរិញ្ញាផ្នែកជំនួញ។

ពេលទើបតែមកដល់អាមេរិក Steven Lam ត្រូវសិក្សាស្វែងយល់អំពីចំណេះដឹងផ្សេងៗ តាំងពី
ភាសាអង់គ្លេស ការសាកល្បងទិញ iPhone ហើយលក់ទៅវិញនៅលើទំព័រ eBay ។ល។ ជាងនេះ គាត់ថែមទាំងបើកសេវាកម្មជួសជុលកុំព្យូទ័រដោយមិនគិតថ្លៃ ប៉ុន្ដែ ជំនួសមកវិញ គាត់ក៏បានប្រាប់
ពួកគេអំពីការលំបាករបស់ខ្លួន ដូច្នេះ អតិថិជនខ្លះ ក៏ផ្ដល់ជំនួយដល់គាត់។

នៅឯសាលារៀន Steven Lam ចូលចិត្តធ្វើការជាមួយក្រុមអ្នកជំនាញផ្សេងៗ ដូចជា វិស្វករកុំព្យូ
ទ័រ ឬអ្នកឯកទេសផ្នែករចនា។ល។

ចុងក្រោយ Steven Lam ក៏បានចាកចេញពីអាមេរិក ត្រឡប់មកហុងកុង ដោយនាំមកជាមួយនូវ
គំនិតជំនួញដ៏មានសក្ដានុពល។ នៅអាមេរិក គេដាក់កូនប័ណ្ណឃោសនាក្នុងប្រអប់អាហារ ដើម្បី
ផ្សាយពាណិជ្ជកម្ម តែនៅហុងកុង មិនមាននរណាធ្វើបែបនេះ។ គំនិតរបស់ Steven Lam គឺបិទ
ប័ណ្ណឃោសនាទៅលើប្រអប់អាហារនោះ ដើម្បីឃោសនាផលិតផល។

ដោយមានទុន ៥០.០០០ដុល្លារហុងកុង Steven Lam រួមនឹងមិត្តភ័ក្ដិ ២-៣ទៀត បើកក្រុមហ៊ុន
ផ្សាយពាណិជ្ជកម្មមួយ។ ពួកគេទិញប្រអប់អាហារ ហើយរចនាប័ណ្ណឃោសនា បិទលើប្រអប់ទាំង
នោះ រួចស្វែងរក និងបញ្ចុះបញ្ចូលក្រុមហ៊ុននានា ឱ្យពួកគេដាក់ផ្ទាំងពាណិជ្ជកម្មនៅលើប្រអប់
អាហារនេះ។

Steven Lam ឱ្យដឹងថា “យើងខ្ញុំទទួលបានប្រាក់ឃោសនាជាបន្តបន្ទាប់ នៅលើប្រអប់អាហារ”។
គំនិតជំនួញនេះ ទទួលបានជោគជ័យខ្លាំងក្លា នៅពេលពួកគេបានធ្វើសហការណ៍ជាមួយភោជ
នីយដ្ឋានជាង ៥០០កន្លែង។

ថ្ងៃមួយ ពេលដើរនៅតាមដងផ្លូវ Steven Lam បានជជែកលេងជាមួយអ្នកបើកឡានដឹកទំនិញម្នាក់
ដើម្បីសួរថា តើខ្លួនអាចជួលអ្នកបើកបរនេះដែរឬអត់។ នេះក៏ជាពេលដែល Steven Lam ចាប់ផ្ដើមស្វែងយល់អំពីដំណើរការនៃក្រុមហ៊ុនរថយន្ដដឹកទំនិញ។ គាត់រកឃើញថា បណ្ដាក្រុមហ៊ុន
បណ្ដាញគ្រប់ក្រងរថយន្ដតាក់ស៊ីធំៗ សុទ្ធសឹងតែគ្រប់គ្រងរថយន្ដជាង ៣.០០០គ្រឿង ហើយ
ប្រមូលប្រាក់បានច្រើនរាល់ខែ ពីសកម្មភាពរបស់ម្ចាស់រថយន្ដ។ អ្នកបើកបររថយន្ដមិនអាចកំណត់
ថ្លៃ ឬកំណត់កាលបរិច្ឆេទដោយខ្លួនឯង។ ពួកគេមិនមានលទ្ធភាពដើម្បីធ្វើការចរចា ខណៈដែលបណ្ដាក្រុមហ៊ុនដែលជាអ្នកគ្រប់គ្រងរបស់ខ្លួន តែងនាំគ្នាប្រជែងតម្លៃ ដោយមិនបានគិតដល់ផល
ប្រយោជន៍របស់អ្នកបើកបរ។

ប្រការខាងលើនេះហើយនាំឱ្យ ដោយខ្លួនឯង បោះបង់ការងារបច្ចុប្បន្ន ហើយចាប់ផ្ដើមបង្កើត
បណ្ដាញគ្រប់គ្រងរថយន្ដឈ្នួល ដូចបណ្ដាក្រុមហ៊ុនខាងលើ ប៉ុន្ដែ បានកាត់ចោលនូវ “ឈ្មួញ
កណ្ដាល” ទាំងអស់។ ដូច្នេះ GoGo ក៏បានកើតឡើង។ ដោយខ្លួនឯង បង្កើតសបវ៉ែរមួយ ដាក់នៅ
លើទូរស័ព្ទរបស់បណ្ដាអ្នកបើកបររថយន្ដ ហើយបង្រៀនពួកគេឱ្យចេះប្រើប្រាស់។ គាត់ស្នើឱ្យអ្នក
បើកបរទាំងនោះ បិទលេខទូរស័ព្ទរបស់ពួកគេលើរថយន្ដ ដើម្បីអាចឱ្យនគរបាលហៅរក ពេល
ចតខុសកន្លែង ពេលកំពុងប្រគល់ទំនិញ។

Steven Lam បានដើរចែកប័ណ្ណព័ត៌មានរបស់ខ្លួន ឱ្យម្ចាស់រថយន្ដឈ្នួលទាំងឡាយ ហើយ ៣ខែ
ក្រោយមក Steven Lam រកបានអ្នកបើកបររាប់ពាន់នាក់។

ដំណើរការរបស់ GoGo គឺថា នៅពេលអ្នកដំណើរម្នាក់ ហៅទូរស័ព្ទរករថយន្តឈ្នួល ឬរថយន្ដដឹក
ទំនិញ តាមរយៈសបវ៉ែររបស់ GoGo នោះអ្នកបើកបររថយន្ដ នឹងឆ្លើយតបបានភ្លាមៗ ក្នុងរយៈពី
១០-១៥វិនាទី ធៀបនឹង ២០-៣០នាទី តាមបណ្ដាធម្មតា។ ដូច្នេះ អ្នកបើកបរអាចកាត់បន្ថយពេល
វេលាបានច្រើន ហើយពួកគេក៏ទទួលបានចំណូលច្រើនជាងមុនដល់ទៅ ២០-៣០% បន្ទាប់ពីបាន
ចូលរួមបណ្ដាញរបស់ GoGo។

សម្រាប់ Steven Lam ការដែលក្រុមហ៊ុនទទួលបានជោគជ័យ គឺមិនត្រឹមតែមានគំនិតច្នៃប្រឌិតនោះ
ទេ តែវាគឺជាការរួមផ្សំនៃការស្ម័គ្រចិត្តចែករំលែកការច្នៃប្រឌិត និងការស្ថាបនាក្រុមហ៊ុន ដើម្បីរីក
ចម្រើនទាំងអស់គ្នា។

<object width="440" height="378" data="http://www.youtube.com/v/wDCH6iAfy54&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/wDCH6iAfy54&rel=1" /></object>

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Entrepreneur