CamNews

កុំភ្លេច! ការ​ប្រកួត​ពាន​អន្តរ​ទ្វីប FIFA Confederations Cup ចាប់​ផ្តើម​ឆ្នាំ​ក្រោយ នៅ​រុស្ស៊ី

(ម៉ូស្គូ)៖ ការប្រកួតបាល់ទាត់ប្រជុំជើងខ្លាំងប្រចាំទ្វីបនីមួយៗ FIFA Confederations Cup នឹងធ្វើឡើងនៅឆ្នាំ២០១៧ ខាងមុខនេះ ដោយ​មាន​ប្រទេស​រុស្ស៊ី​ធ្វើ​ម្ចាស់​ផ្ទះ ដែល​ជា​ពាន​១ ត្រូវប្រារព្ធធ្វើឡើង ដើម្បីសម្ពោធព្រឹត្តិការណ៍​បាល់​ទាត់​ពិភព​លោក World Cup 2018។

យោងតាមសេចក្តីប្រកាសព័ត៌មាននៅលើគេហទំព័រ FIFA បានបញ្ជាក់ថា ព្រឹត្តិការណ៍ដែលមានរយៈពេល ៤ឆ្នាំម្តងដូច World Cup ដែរ​នោះ នឹង​ចាប់​ផ្តើម​ប្រកួត​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​១៧ ខែមិថុនា ដល់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៧ ដោយមាន ៨​ក្រុម​ចូល​រួម​ដែល​ជា​ជើង​ឯក​ប្រចាំ​ទ្វីប​នីមួយៗ​ចូល​រួម​ចែ​កចេញ​ជា ២​ពូល ដោយក្នុង១ពូលមាន ៤ក្រុម ធ្វើឡើងនៅ ៤ទីតាំងផ្សេងគ្នានៃប្រទេសរុស្ស៊ីគឺនៅទីក្រុង Saint Petersburg, Moscow, Kazan និងទីក្រុង Sochi។

សូមបញ្ជាក់ផងដែរថា ការចាប់ពូលត្រូវបានធ្វើឡើងរួចរាល់ហើយកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ដោយមានម្ចាស់ផ្ទះរុស្ស៊ី ស្ថិត​ក្នុង​ពូល A ជា​មួយ​ក្រុម​ជើង​ឯក​មក​ពី​ទ្វីប​អូសេ​អានី (OFC) ញូវហ្សេឡេន, ជើងឯកមកពីទ្វីបអឺរ៉ុប (UEFA) ព័រទុយហ្គាល់ និង​ជើង​ឯក​មក​ពី​តំបន់​អាមេរិក​ខាង​ជើង (CONCACAF) ម៉ិចស៊ិក។

សម្រាប់ឯពូល B វិញ មានក្រុមជម្រើសជាតិឈីលី (Chile) ជើងឯកប្រចាំតំបន់អាមេរិកខាងត្បូង (CONMEBOL), ជើង​ឯក​ប្រចាំ​ទ្វីប​អា​ស៊ី (AFC) អូស្រ្តាលី និង​ម្ចាស់​ពាន World Cup 2014 អាល្លឺម៉ង់ និង១ក្រុមទៀត ជើងឯកប្រចាំទ្វីប អាហ្វ្រិក (CAF) ដែលមិនទាន់បញ្ចប់ការប្រកួតនៅឡើយ។

សូមរំលឹកថា ប្រេស៊ីល ម្ចាស់ជើងឯក FIFA Confederations Cup 2013 កាលពីយកឈ្នះអេស្ប៉ាញ ៧-៦ ដោយបាល់ប៉េណាល់ទីកាត់សេចក្តី​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ក្នុង​ទឹក​ដី​របស់​ខ្លួន​នោះ ពុំមានឡើងមកឡើយ ដោយឈីលីមកជំនួសវិញ ដោយ​សារ​តែ​ឈីលី ជា​ម្ចាស់​ជើង​ឯក​ប្រចាំ​តំបន់ CONMEBOL បន្ទាប់ពីឈ្នះពាន Copa America 2015 ក្នុងទឹកដីរបស់ខ្លួន ក្រោយយកឈ្នះអាហ្សង់ទីននៅវគ្គផ្តាច់ព្រ័ត្រ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង