ថ្ងៃនេះសារព័ត៌មានជាច្រើន បានចុះផ្សាយរាយការណ៍ថា តារាចម្រៀង Amy Winehouse
បានស្លាប់នៅអាយុ២៧ឆ្នាំ។
ព័ត៌មានទាក់ទង៖
 
សាកសពរបស់នាងត្រូវបានគេរកឃើញ ក្នុងគេហដ្ឋានរបស់នាង នៅភាគខាង ជើងទីក្រុង
London នៃប្រទេសអង់គ្លេស។ មន្រ្តីប៉ូលីសនៃទីក្រុង London បានថ្លែងនៅក្នុងសេចក្ដីថ្លែង
ការណ៍ថា៖ ក្នុងរយៈពេលប្រហែលម៉ោង ១៦និង០៥នាទី(នៅកម្ពុជាម៉ោង១០:០៥យប់ម៉ិញ
នេះ) ថ្ងៃ២៣ខែកក្កដាប៉ូលីសបានទូរសព្ទហៅឡានពេទ្យឲ្យមកកាន់ផ្ទះរបស់Amy Winehouse។

ទោះបីជាត្រូវបានជួយសង្គ្រោះអស់ពីកម្លាំង ក៏ប៉ុន្ដែនាងបានស្លាប់បាត់បង់ជីវិតទៅហើយ។
នៅពេល ប៉ូលិសមកដល់គេហដ្ឋានរបស់នាង ធ្វើការស៊ើបអង្កេតគេឃើញតែសាកសព
របស់ Amy ប៉ុណ្ណោះ។ គ្មានសញ្ញានៃការលួចចូលពីខាងក្រៅ ក៏ដូចជាគ្មានស្នាមរបួសនៅលើខ្លួននាងអ្វីទេ។ 
 
ដល់ពេលបច្ចុប្បន្ននេះ ប៉ូលិសមិនទាន់មានការសន្និដ្ឋានណាមួយនោះទេ។ ប៉ុន្តែមនុស្សជាច្រើនបានគិតថា ការស្លាប់របស់តារារូបនេះអាចបណ្ដាលមកពី ថ្នាំញៀន។ ពីព្រោះ
Amy Winehouse ជាតារាចម្រៀងជនជាតិអង់គ្លេសមួយ ដែលល្បីខាងលេងសើច និងប្រើ
ថ្នាំញៀនរាប់ឆ្នាំមកហើយ។
 ផ្ទះរបស់ Amy Winehouse នៅភាគខាង ជើងទីក្រុង London
ផ្ទះរបស់ Amy Winehouse នៅភាគខាង ជើងទីក្រុង London





 ប៉ូលិសបិទផ្លូវមិនឲ្យចេញចូល ដើម្បីធ្វើការស៊ើបអង្កេត
ប៉ូលិសបិទផ្លូវមិនឲ្យចេញចូល ដើម្បីធ្វើការស៊ើបអង្កេត
 អ្នកសារព័ត៌មាន និងប្រជាជនមកយ៉ាងកុះករ
អ្នកសារព័ត៌មាន និងប្រជាជនមកយ៉ាងកុះករ
 
 អ្នកជិតខាងក៏ត្រូវបានអ្នកសារព័ត៌មានយកចិត្តទុកដាក់ច្រើនដែរ
អ្នកជិតខាងក៏ត្រូវបានអ្នកសារព័ត៌មានយកចិត្តទុកដាក់ច្រើនដែរ


 សាកសពរបស់ Amy ត្រូវបានដឹកទៅ
សាកសពរបស់ Amy ត្រូវបានដឹកទៅ
ប្រភព៖ kenh14 
ដោយ៖ មិនា .