ភ្នំពេញ ៖ មនុស្សពាក់ព័ន្ធមានស្រីមាន ប្រុស ១៣នាក់ ដែលត្រូវបានឃាត់ខ្លួនពី សំណាក់កម្លាំង
នគរបាល ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជនក្រសួងមហាផ្ទៃ និងកម្លាំង
នគរបាលមូលដ្ឋាន បានឡោមព័ទ្ធនិង ធ្វើការឃាត់ខ្លួន កាលពីយប់ថ្ងៃទី២៤ ខែ មេសា ឆ្នាំ២០១៣
ស្ថិតនៅហាងលក់កាហ្វេ ជាប់គ្នាមួយកន្លែងម្ដុំត្រឡោកបែក គឺស្ដ្រីខ្មែរ កម្ពុជាក្រោម ចំនួន២នាក់
អាចជាមេខ្លោង ក្នុងការប្រព្រឹត្ដអំពើជួញដូរផ្លូវភេទ ខណៈ ដែលមនុស្សផ្សេងទៀត ក្នុងនោះ ៨
នាក់ជា ជនរងគ្រោះ និង៣នាក់ជាសហការី ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង៧និង ៣០នាទីយប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៣ ស្ថិតនៅហាង
លក់កាហ្វេ ដែលមានទីតាំងផ្ទះ លេខ៦បេ៧បេ និង៨បេ តាម បណ្ដោយផ្លូវ លេខ៥៩៨ សង្កាត់បឹង
កក់ទី២ ខណ្ឌទួល គោក ត្រូវបានកម្លាំងនគរបាលការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការ
ពារអនីតិ ជនក្រសួងមហាផ្ទៃ ដោយមានការចូលរួម សហការពីកម្លាំងនគរបាលការិយាល័យ ប្រ
ឆាំងការជួញដូរមនុស្សនិងការពារអនីតិ ជនរាជធានីភ្នំពេញ និងកម្លាំងនគរបាលមូល ដ្ឋាន ដឹកនាំ
ដោយព្រះរាជអាជ្ញារង ហោ លីណា និងក្រឡាបញ្ជីរបស់លោក បានចុះ ទៅឡោមព័ទ្ធ ហើយឃាត់
ខ្លួនមនុស្សចំនួន ១៣នាក់ បន្ទាប់ពីទីតាំងហាងលក់កាហ្វេ ខាងលើនេះ ត្រូវបានគេរាយការណ៍ថា
លួច បង្កប់ការបម្រើសេវាផ្លូវភេទ ជូនភ្ញៀវ ។

ទាក់ទិនការបង្ក្រាបបទល្មើសការជួញដូរ ផ្លូវភេទ ជ្រកក្រោមហាងកាហ្វេខាងលើនេះ អនុប្រធាន
នាយកដ្ឋាន ប្រឆាំងការជួញដូរ មនុស្សនិងការពារអនីតិជន ក្រសួងមហាផ្ទៃ លោកឧត្ដមសេនីយ៍
ត្រី ស៊ុន រ៉ូ បានថ្លែងប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទ នៅរសៀលថ្ងៃទី២៥ ខែ
មេសា ឆ្នាំ២០១៣ ថា ក្រោយពីមានបទបញ្ជារបស់លោកឧត្ដម សេនីយ៍ទោ ប៉ុល ភិធេយ្យ ប្រធាន
នាយកដ្ឋានលោករួមជាមួយប្រធានការិយាល័យ ប្រឆាំងការជួញដូរមនុស្ស លោកសំបូ ម៉ាណា រិទ្ធ
បានដឹកនាំកម្លាំងនគរបាលចំនួន ១៥នាក់សហការជាមួយកម្លាំងនគរបាល ជំនាញរាជធានីភ្នំពេញ
និងមូលដ្ឋាន ចុះទៅ បង្ក្រាបទីតាំងលក់កាហ្វេ ដោយឃាត់ខ្លួន មនុស្សទាំងអស់ ចំនួន១៣នាក់
ដើម្បីធ្វើការ សួងរនាំបន្ដទៀត ។

តាមរយៈការសួរនាំ ដោយផ្អែកលើភស្ដុ តាងនិងសាក្សី ព្រមទាំងការសារភាពពីសំណាក់មនុស្ស
ទាំង នេះ លោកឧត្ដមសេនីយ៍ ស៊ុន រ៉ូ បានបញ្ជាក់ ថា ជនសង្ស័យ ដែលជាប់ពាក់ព័ន្ធក្នុងករណីនេះ
មានចំនួន៥នាក់ ក្នុងនោះស្ដ្រីពីរនាក់ ជា ខ្មែរកម្ពុជាក្រោម អាចមេខ្លោង ដែលបើក ហាងកាហ្វេ រួច
ហើយលួចបម្រើសេវាផ្លូវភេទ ដោយឡែកជន៣នាក់ទៀត ពីរនាក់ជាប្ដី ប្រពន្ធនិងគ្នា ប្ដីជាអ្នកជួយ
ការងារ ដូចជា រៀបចំម៉ូតូ ប្រពន្ធជាអ្នកជួយលក់បាយ និង ក្មេងស្រីម្នាក់ទៀត ជាអ្នកមើលការខុស
ត្រូវ នៅក្នុងហាង ។

យ៉ាងណាក៏ដោយ បើតាមលោកឧត្ដម សេនីយ៍ ស៊ុន រ៉ូ បានបញ្ជាក់ថា ការបញ្ជូនជន សង្ស័យប៉ុន្មាន
នាក់ទៅកាន់តុលាការនោះ មិនទាន់ធ្វើឡើងនៅឡើយទេ ដោយសារតែ ដំណើរការនៃការសាកសួរ
ជុំវិញរឿងរ៉ាវ ទាំងនេះ បាននឹងកំពុងធ្វើនៅឡើយ មិនទាន់ បានបញ្ចប់ទេ ទំនងបន្ដរហូតដល់ថ្ងៃ
ស្អែក ទៀត ។ ចំពោះស្ដ្រីដែលជាមេខ្លោងទាំងពីរ នាក់ ត្រូវបានអនុប្រធានដ្ឋានរូបនេះ ប្រាប់ថា ទី១
ឈ្មោះអ៊ុន ធៀង អាយុ៥៧ឆ្នាំ និងទី២ ឈ្មោះគឺ លាង អាយុ៦០ឆ្នាំ ជាខ្មែរ កម្ពុជា ក្រោម ។ ដោយ
ឡែកនារីចំនួន៨ នាក់ ដែលជាជនរងគ្រោះនោះ ត្រូវបានលោកអះអាងថា មានពីរនាក់អាយុ ១៧ឆ្នាំ
ហើយនារីរងគ្រោះទាំងនេះ និងត្រូវ ដោះលែងឱ្យត្រឡប់ទៅវិញ ក្រោយការបញ្ចប់សួរនាំ ។

លោកឧត្ដមសេនីយ៍ ស៊ុន រ៉ូ បានបន្ដថា ក្នុងប្រតិបត្ដិការចុះបង្ក្រាបហាងលក់កាហ្វេ ខាងលើនេះ
កម្លាំងសមត្ថកិច្ចបានរកឃើញ ស្រោមអនាម័យដែលប្រើរួចហើយជាច្រើនស្រោម ហើយសម្រាប់
ថ្លៃសេវារួមភេទ ចន្លោះពី១៥០០០រៀល ទៅ២ម៉ឺនរៀល សម្រាប់ការរួមភេទម្ដង ។

បច្ចុប្បន្នទាំងជនសង្ស័យពាក់ព័ន្ធ និងនារី រងគ្រោះទាំង១៣នាក់ ស្ថិតក្រោមការសាក សួរនៅឡើយ
ពីកម្លាំងនគរបាលនាយកដ្ឋាន ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិ ជនក្រសួងមហាផ្ទៃ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល