ព័ត៌មានអន្តរជាតិ ៖ យោងតាម ការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មាន បរទេស aljazeera ដែលទើបតែ បានចេញផ្សាយ កាលពី ម្សិលមិញនេះ អោយដឹងថា រដ្ឋាភិបាលក្រុង ព្យុង យ៉ាង បានបដិសេធ ទៅនឹងការសំណើ ពីរដ្ឋាភិបាល ក្រុងសេអ៊ូល អោយបងប្អូន កូរ៉េ ដែលរស់នៅ បែកប្រទេសពីគ្នា ដោយសារតែសង្គ្រាមកាលពីពេលកន្លងទៅ អោយមកជួបគ្នា ក៏ដោយសារតែ កូរ៉េ ខាងជើង បានដឹងថា ប្រទេសកូរ៉េខាងត្បូង មានគម្រោង នឹងធ្វើសមយុទ្ធយោធា ជាមួយនឹងសហរដ្ឋ អាមេរិក។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃព្រហស្បត្តិ៍កន្លងទៅនេះ អ្នកនាំពាក្យ តំណាងអោយ ក្រសួងការបរ ទេស កូរ៉េខាងជើង បានគូសបញ្ជាក់អោយដឹងថា តាមពិតទៅ ពិតណាស់ ពិតជាចង់អោយបងប្អូន នៃប្រជាជាតិ ទាំងពីរបានជួបគ្នាវិញ តែដាច់ខាត ត្រូវតែមានការសាកសួរ នឹងឆ្លើយអោយស្មោះត្រង់ ពី កូរ៉េខាងត្បូងជាមុនសិន ។

គណៈកម្មាធិកា សម្រាប់ការបង្រួបបង្រួម ដោយសន្តិភាព របស់ប្រទេសកូរ៉េ (CPRK) បានលើកឡើង ថាតើ ក្រុមគ្រួសារ ដែលបានបែកបាក់គ្នានោះ អាចនឹងមានឱកាសវិល ត្រលប់មួយជួបគ្នាបានយ៉ាង ដូចម្តេច ខណៈពេលដែលមាន ការហាត់សម ក៏ដូចជា ហ្វឹកហ្វាត់ អនុវត្តន៍សង្គ្រាម ឥតឈប់ឈរ យ៉ាងដូច្នេះ ?

ជាការឆ្លើយតប ត្រលប់ទៅវិញ ប្រទេស កូរ៉េខាងត្បូង ក៏ដូចជា រដ្ឋាភិបាល ក្រុងសេអ៊ូល បានផ្ញើសារ ត្រលប់ទៅវិញ ជាមួយនឹង ភាពសោកស្តាយ អោយដឹងថា រដ្ឋាភិបាល កូរ៉េខាងជើង មិនគួរណាទាញ អំពើមនុស្សធម៌ អោយធ្លាក់ចូល នឹងធ្វើការប្រៀបធៀប ទៅនឹង ការធ្វើសមយុទ្ធយោធា ជាប្រចាំឆ្នាំ របស់កូរ៉េខាងត្បូង ជាមួយនឹង សហរដ្ឋអាមេរិក នោះទេ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ aljazeera