CamNews

ក្លឹប PSG បង្កើតកញ្ចប់ថវិការសប្បុរសធម៌ ជួយដល់ ជនភៀសខ្លួន ជនជាតិស៊េរីយ៉ា ១លានយូរ៉ូ

ព័ត៌មានកីឡា៖ ក្លឹប PSG បានប្រកាសជាផ្លូវការថា ខ្លួននឹងផ្ដល់ជំនួយជាទឹកប្រាក់រហូតដល់ទៅ ១ លានយូរ៉ូ​ដើម្បីជួយដល់ ជនភៀសខ្លួនជនជាតិ ស៊េរីយ៉ា ដែលកំពុងតែជួបគ្រោះលំបាក។

ប្រជាជាតិស៊េរីយ៉ា រាប់លាននាក់ ត្រូវទទួលរងការប៉ះពាល់ជាខ្លាំងពីសង្គ្រាម ដែលបានបង្កឡើងកាលពីប៉ុន្មាន​ថ្ងៃកន្លងមកនេះ ហើយបច្ចុប្បន្នក៏កំពុងតែស្វែងរកការជួយសង្គ្រោះពីសប្បុរសធម៌ ខណៈដែល ក្លឹប PSG ត្រៀមខ្លួនជាម្ចាស់ជំនួយ ជាមួយទឹកប្រាក់រហូតដល់ទៅ ១ លានយូរ៉ូ។

មិនត្រឹមតែ PSG តែប៉ុណ្ណោះទេ ដែលហ៊ានបរិចាគ បើសូម្បីក្លឹប Porto របស់ប្រទេស ព័ទុយហា្គល់ និង Real Madrid របស់ប្រទេសអេស្ប៉ាញក៏ចូលរួមចំណែកផងដែរ ។

ក្នុងសេចក្ដីថ្លែងការមួយ ដែលបានចុះផ្សាយជាសារធារណៈ ដោយ ក្លឹប PSG លោក Populaire Julien Laupretre ប្រធានអ្នករៀបចំគម្រោងនេះ បានថ្លែងថា រូបលោក បានបង្កើតគម្រោងជាច្រើនណាស់ហើយ ដើម្បីជួយដល់កុមារងគ្រោះជាច្រើន ក្នុងប្រទេសបារាំង។ ហើយពេលនេះ ពួកគាត់ពិតជាសប្បាយចិត្ដណាស់ដែលបាន បង្កើតគម្រោងថ្មីទៀត ជាមួយក្លឹប ដើម្បីជួយដល់ជនរងគ្រោះក្នុងប្រទេស ស៊េរីយ៉ា។ មកទល់នឹងពេលនេះ UNHCR ក៏កំពុងរង់ចាំទទួលជំនួយពី PSG ផងដែរ ។

ដោយ៖ អឿ អ៊ុយ

ប្រភព៖ app.onefootball