CamNews

បទ«យករាំធុងបាស» របស់​ផលិតកម្ម​រស្មីហង្សមាស រង​ការ​រិះ​គន់​ថា ប៉ះ​ពាល់​បរិស្ថាន​សាធារណៈ ត្រង់​ឈុត​តួ

(ភ្នំពេញ) ៖ បច្ចុប្បន្ន បញ្ហាអនាម័យ គឺជារឿងសំខាន់ ដែលមានការយកចិត្តទុកដាក់ ពីរាជរដ្ឋាភិបាល រួមទាំងក្រសួងពាក់ព័ន្ធជាច្រើន ជាពិសេនៅតាមទីជនបទនានា សុទ្ធតែមានបង្កើតនូវ បង្គន់អនាម័យ ដើម្បីថែរក្សាសុខភាពទូទៅ ជៀសវាង ការធ្វើឥរិយាបទមួយចំនួន ដោយគ្មានសណ្តាប់ធ្នាប់ ពាសវាលពាសកាល។

ប៉ុន្តែក្រឡេកមើលទៅ ផលិតកម្មហង្សមាស បានផលិតបទចម្រៀងមួយបទ ដែលបានបង្ហាញ ពីឥរិយាបទមិនសមរម្យ របស់តួអង្គចំនួនបីរូប ដែលនាំគ្នាឈរបន្ទោរបង់ (បត់ជើងតូច ឬ នោម) ដាក់នៅជញ្ជាំងផ្ទះរបស់ ប្រជាពលរដ្ឋ ក្នុងនោះដែរ ក៏មានវត្តមាន​តួអង្គម្នាក់ទៀត ដែលស្លៀកពាក់ ជាមន្ត្រីនគរបាល ក៏បានទៅឈរនោមនៅក្បែរ តួអង្គទាំងបីនោះដែរ។

បទ «យក្សរាំធុងបាស» របស់ហង្សមាសនេះ បានធ្វើឲ្យបាត់បង់តម្លៃនគរបាល ដោយយកសម្លៀកបំពាក់ នគរបាលឲ្យតួអង្គពាក់ និងបានទៅជុះនោម ដាក់ជញ្ជាំងផ្ទះប្រជាពលរដ្ឋ ធ្វើឲ្យមានការរិះគន់។

មិនដឹងថា ផលិតកម្មមួយនេះ ចង់បង្ហាញ នូវទិដ្ឋភាព ដែលមានឥរិយាបទ មិនសមរម្យ ដោយឈរតំរៀបជួរគ្នានោម នៅទីសាធារណៈ ដើម្បី ផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋ ជាច្រើន បានឃើញនូវទង្វើនេះ។ តួអង្គយក្ស ក៏ជាតួអង្គមួយ នៅក្នុងសាសនា​ផងដែរ ដូចជានៅច្រកចូល ទៅប្រាសាទមួយនៅអង្គរវត្ត ក៏មានទេវតា និងយក្សនៅអម​សងខាង ផ្លូវចូល ទៅប្រាសាទបុរាណនោះដែរ។ មិនតែប៉ុណ្ណោះ នៅតាមទីវត្តអារាមនានា និងរបាំ​មួយចំនួនទៀត ក៏មានតួអង្គយក្សតែនេះ គេយក​យក្សឲ្យឈរនោម ធ្វើមិនដឹង​ម៉្យាងដែរ។

មានប្រជាពលរដ្ឋជាច្រើន នៅតែមានការងឿងឆ្ងល់ ថារាល់ការផលិតបទចម្រៀង ការតែងនិពន្ធ គឺសុទ្ធតែមានការឆ្លងកាត់ ពីក្រសួងវប្បធម៌ត្រួតពិនិត្យ មុននឹងឲ្យចេញ។ ប៉ុន្តែ ទង្វើ​នៅក្នុងបទចម្រៀងនេះ ដែលមានការរិះគន់ជាច្រើន នៅលើបណ្តាញសង្គម ហ្វេសបុក ដែលខាងក្រសួងវប្បធម៌ នៅតែអនុញ្ញាតិ ឲ្យចេញ។ បើយោងតាមប្រភព ចេញពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ខាងផលិតកម្មមួយនេះមានសាច់ញាតិ ដែលធ្វើការនៅក្នុងក្រសួង​ជួយអន្តរាគមន៍ ធ្វើយ៉ាងណា​ក៏ដោយ គឺចេញបានគ្រប់​ពេលទាំងអស់។

បើយោងតាម សហភាពសហព័ន្ធយុវជនកម្ពុជា បានអំពាវនាវ ដល់ប្រជាពលរដ្ឋទូទាំងប្រទេស ចូលរួមថែរក្សាអនាម័យ ការបោះសំរាម​នៅពាសវាលពាសកាល នៅតាមទីសាធារណៈ និងសូមអោយប្រជាពលរដ្ឋ រក្សានូវសណ្តាប់ធ្នាប់ ជៀសវាងការ​បន្ទោរបង់ តាមទីសាធារណៈផ្សេងៗ។

ក្នុងនោះដែរ ក៏មាន​អង្គការ​មួយចំនួន បានរៀបចំស្ពត​អប់រំឲ្យចូលរួម បង្កើតនូវបង្គន់អនាម័យ និងចូលរួមប្រើប្រាស់ ទាំងអស់គ្នា តែបែរជាផលិតកម្មមួយនេះ បង្ហាញឲ្យឃើញ ពីតួអង្គ ឈរនោមបែបនេះទៅវិញ៕

<object width="480" height="380" data="http://www.youtube.com/v/M9BffmZsGng&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/M9BffmZsGng&rel=1" /></object>

ផ្តល់សិទ្ធដោយ ៖  ហ្វ្រេសញូវអាស៊ី