មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា នឹងទទួលបានប្រាក់ចំនួន ១.២ លានដុល្លារពី កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិ សម្រាប់គម្រោងបោសសម្អាតមីនរយៈពេលមួយឆ្នាំ នៅខេត្តចំនួនបី ក្នុងឆ្នាំ ២០១៨ ។

លោក ហេង រតនា ប្រធានទូទៅ CMAC បាននិយាយថា រដ្ឋាភិបាល ប្រទេសកាណាដា អូស្រ្តាលី និងស្វីស ព្រមទាំង UNDP កំពុងគាំទ្រគម្រោង បោសសម្អាតមីន ក្នុងខេត្តប៉ៃលិន បាត់ដំបង និងបន្ទាយមានជ័យ។

គម្រោងនេះនឹងត្រូវបានគាំទ្រដោយ អាជ្ញាធរមីនកម្ពុជា និងអាជ្ញាធរជំនួយជនរងគ្រោះផងដែរ។

លោកបានមានប្រសាសន៍ថា៖ «ជាមួយនឹងគម្រោងនេះ CMAC គ្រោងនឹងរំដោះមីនក្នុងផ្ទៃដីសរុបចំនួន ៧,៥០០,០០០ ម៉ែត្រការ៉េ» ។

CMAA និង UNDP ក៏បានសម្រេចចិត្តបន្ថែមជំនួយ ៧៥០.០០០ ដុល្លារ សម្រាប់គម្រោងឆ្នាំ ២០១៧ ក្នុងខេត្តបាត់ដំបង និងបន្ទាយមានជ័យ ដែលនឹងបន្តរហូតដល់ ខែមិថុនាឆ្នាំ ២០១៨ ។

លោករតនា ស្វាគមន៍ ចំពោះការផ្តល់ជំនួយសារជាថ្មី ពីរដ្ឋាភិបាលកាណាដា ក្នុងការបោសសម្អាតមីនបន្ទាប់ពីវាបានបញ្ចប់ការគាំទ្រអស់រយៈពេលជាច្រើនឆ្នាំ។

កាលពីថ្ងៃអង្គារ CMAC ក៏បានចុះហត្ថលេខាសហការជាមួយ អង្គការ Golden West Humanitarian ដែលនឹងជួយអង្គភាពមុជទឹករបស់ CMAC សម្រាប់ការចោលគ្រាប់បែកនៅក្រោមទឹក ក្នុងរយៈពេល ៣ ឆ្នាំរហូតដល់ឆ្នាំ ២០២០ ៕

ប្រភព៖ Khmertimes