តាមលោក Ming-Chi Kuo បានឲ្យដឹងថា iPhone ជំនាន់បន្ទាប់ (ហៅជាបណ្តោះអាសន្ន iPhone 6S, 6S Plus) នឹងមានបន្ថែមនូវម៉ូដែលពណ៌មាសផ្កាឈូក (Rose Gold) មួយទៀត ដូចទៅនឹង Apple Watch ដែលទើបតែបង្ហាញខ្លួននៅលើទីផ្សារដែរ។ ដូច្នេះ iPhone ថ្មីនឹងមានដល់ទៅបួនពណ៌សម្រាប់ ជ្រើសរើសរួមមាន ពណ៌ប្រផេះ ពណ៌ទឹកប្រាក់ ពណ៌ទឹកមាស និងពណ៌មាសផ្កាឈូក។

Ming-Chi Kuo មិនប្រាកដថា iPhone ម៉ូដែលពណ៌មាសផ្កាឈូកនឹងត្រូវបានធ្វើពីមាស ១៨ ការ៉ាត ដូចទៅនឹង Apple Watch ឬគ្រាន់តែត្រូវបានផលិតពីសារធាតុអាលុយមីញ៉ូមធម្មតាដូចសព្វថ្ងៃនេះ នោះទេ។ អ្នកជំនាញរបស់ក្រុមហ៊ុនវិភាគទីផ្សារ KGI Securities រូបនេះ ក៏មិនទាន់បាននិយាយឲ្យ ដឹងពីតំលៃនៃម៉ូដែល iPhone ថ្មីនេះនៅឡើយដែរ។

ក្រៅពីនេះ Kuo នៅបន្ថែមឲ្យដឹងថា iPhone 6S និង 6S Plus នឹងប្រើប្រាស់ SoC A9, RAM 2GB និងកាមេរ៉ា 12MP។ iPhone 6S និង 6S Plus ក៏នឹងត្រូវបានបំពាក់នូវបច្ចេកវិទ្យាសេនសឺ (Sensor) Force Touch ដូចមាននៅលើ Apple Watch ដែរ។ Touch ID នៅលើបណ្តា iPhone ជំនាន់ថ្មីក៏នឹង ត្រូវបានអភិវឌ្ឍឲ្យប្រសើរជាងមុន។ វានឹងមិនមានទេនូវម៉ូដែល iPhone 6S ជាមួយនឹងអេក្រង់ ៤អ៊ីន ដូចទៅនឹងបណ្តាព័ត៌មានចចាមអារាមកន្លងមក។ Kuo បញ្ជាក់ថា iPhone 6S និង 6S Plus នឹងនៅ តែរក្សានូវទំហំអេក្រង់ដូចមុនដដែលគឺ ៤ អ៊ីន និង ៥.៥អ៊ីន៕

ប្រែសម្រួល៖ ករុណា
ប្រភព៖ AppleInsider, Vreview