គណៈកម្មាធិការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិ ប្រទេសចិន (NDRC) ទើបតែបានចាប់ផ្តើមធ្វើការ
ត្រួតពិនិត្យអង្កេត ក្រុមហ៊ុនផលិត Chip លេខមួយពិភពលោក Qualcomm (អាមេរិច) ដោយសារ
ពាក់ព័ន្ធដល់ច្បាប់ប្រឆាំង ភាពផ្តាច់មុខ។

តាមប្រភពពី Bloomberg បានឲ្យដឹងថា មន្ត្រីចិនមិនបានបង្ហាញពីព័ត៌មានលំអិត ពីការត្រួតពិនិត្យ
អង្កេតនេះឡើយ ហើយខាង Qualcomm ក៏មិនបានទទួលនូវការចោទប្រកាន់ណាមួយ ស្តីពីការ
បំពានច្បាប់នេះដែរ។

សូមរំឮកផងដែរថា ចិនបានត្រួតពិនិត្យ Qualcomm ចំពេលវេលាដែលពួកគេ រៀបចំបង្ហាញនូវសេវា
កម្ម 4G នៅខែក្រោយ។ China Mobile ដែលជាប្រព័ន្ធទូរស័ព្ទចល័ត ធំជាងគេនៅក្នុងប្រទេសចិន ជា
មួយនឹងអ្នកប្រើប្រាស់ដល់ទៅជាង ៧០០ លាននាក់ នឹងក្លាយជាប្រព័ន្ធទូរស័ព្ទ ដែលផ្គត់ផ្គង់សេវាកម្ម
4G នេះដំបូងគេ។ បន្ទាប់មកគឺ China Unicom និង China Telecom៕

ប្រែសម្រួល៖ សិលា
ប្រភព៖ zing