CamNews

គួរឲ្យអណោចអធម្ម ៖ រថយន្ដ បុកម៉ូតូពីក្រោយ បណ្តាលឲ្យស្លាប់ម្នាក់ នៅជិតឆ្នេរ អូរត្រេះ

ព្រះសីហនុ៖ បុរសដើរលក់ត្រី តាមភូមិម្នាក់ បានស្លាប់ខណៈ ដែលកំពុងបើកម៉ូតូទៅយកអាគុយ ហើយត្រូវរថយន្ត មួយគ្រឿង បើកបុកពីក្រោយរួចកិនពីលើ រួចបើកគេចខ្លួនបាត់ ដោយសុវត្ថិភាព ។ ក្នុងហេតុការណ៍នេះ រថយន្តក៏បាន បន្សល់ស្លាកលេខ ទុកសម្រាប់សមត្ថកិច្ចស្រាវជ្រាវផងដែរ ។ នគរបាលបានឱ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅល្ងាចថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៤ វេលាម៉ោងប្រហែល ៦និង៣០នាទី ត្រង់ចំណុចក្បែរភូមិស្ពានឆេះ ផ្លូវទៅឆ្នេរអូរត្រេះ ស្ថិតក្នុងក្រុមទី១ ភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្ដព្រះសីហនុ ក្បែរផ្ទះជនរងគ្រោះផងដែរ ។ សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងផងដែរថា ករណីគ្រោះថ្នាក់នេះបណ្តាលឲ្យជនរងគ្រោះឈ្មោះ ម៉ឺង ចយ អាយុ ៣៧ឆ្នាំ មុខរបរដើរលក់ត្រីតាមភូមិ រស់នៅក្នុងក្រុមទី១ ភូមិ៦ សង្កាត់៤ (អូរត្រេះចាស់) ក្រុង-ខេត្ដព្រះសីហនុ ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា ខណៈដែលជនរងគ្រោះបើកបរម៉ូតូមួយគ្រឿង ម៉ាកហុងដា ផលិតនៅប្រទេសចិន គ្មានស្លាកលេខ តែម្នាក់ឯងទៅយកអាគុយ ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ក៏ ត្រូវរថយន្តមួយបាំងកន្លះពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២T-១២៣០ បើកស្របទិសគ្នាបុករួចកិនពីលើ បណ្តាលឲ្យ ជនរងគ្រោះ បាក់ជើង បាក់ឆ្អឹងជំនី លៀនពោះវៀន ចេញក្រៅធ្វើឲ្យស្លាប់នៅនឹងកន្លែងភ្លាមមួយរំពេច ដោយមិនអាច យកទៅសង្រ្គោះនៅមន្ទីរពេទ្យបានឡើយ ។ ក្រោយកើតហេតុនេះភ្លាម គេឃើញរថយន្តបង្កបានបន្ថែមល្បឿន រត់ គេចបាត់ពីកន្លែងកើតហេតុ ដោយមិនទទួលខុសត្រូវឡើយ ។ ក្រោយកើតហេតុសពជនរងគ្រោះ ត្រូវបាននគរបាលចរាចរណ៍ប្រគល់ឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកម៉ូតូជនរងគ្រោះ ត្រូវបានយកទៅរក្សាទុកនៅការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំការស៊ើបអង្កេត រកម្ចាស់រថយន្ដបង្ក មកដោះស្រាយតាមច្បាប់ ៕

ផ្ដល់សិទ្ធដោយដើមអម្ពិល