ភ្នំពេញ៖ យោងទៅតាមវិដេអូឃ្លីប ដែលបានគេបង្ហោះនៅលើ ទំព័របណ្តាញ សង្គមយក្ស Facebook បានឲ្យដឹងថា មានបុរសម្នាក់ ទំនងមិនមែនមានជា រស់នៅស្រុកខ្មែរ នោះទេ បានបង្ហាញនូវ ចម្រៀងថ្មី ដែលនឹកស្មានមិនដល់ ហើយអត្ថន័យ នៃបទចម្រៀង គឺបានច្រៀង តេះដៀលស្រីម្នាក់ ដែលជាសង្សារ របស់ខ្លួន។

បុរសទាបល្អិតរូបនេះ បានបង្ហាញនូវចម្រៀងថ្មី របស់ខ្លួននិងបង្ហោះនៅលើ ទំព័របណ្តាញ Facebook ដោយបានច្រៀងជេរតេះដៀល ចំពោះស្រ្តីដែលជា មាតាពិភពលោក និងបាន បង្ហាញពី អារម្មណ៍ខឹងសម្បារចំពោះ បុរសដែលបានស្រលាញ់ សង្សាររបស់ខ្លួន។ លើសពី នេះទៅទៀតនោះ បុរសរូបនោះបាន បង្ហាញពីក្បាច់រាំ មើលទៅគួរឲ្យអស់សំណើចទៀតផង។

យ៉ាងណាបុរស ដែលច្រៀងបង្ហោះវីដេអូនោះ មិនទទួលបានពាក្យ សរសើរឡើយ ពោលគឺ ត្រឹមទទួលតែ ពាក្យជេរយ៉ាងព្រោងព្រាត។ ដោយអ្នកលេង Facebook ខ្លះ និយាយថា បុរស ដែលច្រៀងនេះ «ឆ្កួតជ្រូក»ទៀតផង៕

<object width="500" height="400" data="http://www.youtube.com/v/1Ugq2R1lvTI&rel=1" type="application/x-shockwave-flash"><param name="wmode" value="transparent" /><param name="src" value="http://www.youtube.com/v/1Ugq2R1lvTI&rel=1" /></object>

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល