ភ្នំពេញ ៖ ប្រភពព័ត៌មាន ពីក្រសួងមហាផ្ទៃ បានបង្ហើបឲ្យដឹងថា ក្រសួង នឹងមានទូរទស្សន៍ផ្ទាល់ខ្លួន នាពេលដ៏ឆាប់ខាងមុខនេះ ដោយសារតែមានក្រុមហ៊ុនរបស់ប្រទេសចិនមកវិនិយោគ ដើម្បីបម្រើ អារម្មណ៍ទស្សនិកជននៅក្នុងប្រទេស។

ប៉ុន្តែទោះបីជាយ៉ាងណាប្រភពមិនបានបង្ហើបថា នឹងដំណើរការនាពេលណាមួយ ពិតប្រាកដ នៅឡើយ ទេ។

ស្របពេលជាមួយគ្នានេះដែរទូរទស្សន៍ថ្មីដែលមានឈ្មោះថា ព្រះអាទិត្យ របស់គណបក្សសង្រ្គោះជាតិ នឹងលេចចេញជារូបរាងនៅចុងឆ្នាំ២០១៥នេះ។

លោក សម រង្ស៊ី បានមានប្រសាសន៍នៅក្នុងបណ្តាញទំនាក់ទំនង សង្គមហ្វេស ប៊ុករបស់លោក កាល ពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៥ថា “យើងទើបតែបានទទួលដំណឹងថា ក្រុមហ៊ុនទូរទស្សន៍ឯកជនមួយ ដែលមានសមានចិត្តចំពោះគណបក្សសង្រ្គោះជាតិ ហើយដែលបានទទួលអាជ្ញាបណ្ណ ពីក្រសួងព័ត៌មាន ដើម្បីផ្សព្វផ្សាយកម្មវិធីទូរទស្សន៍ កំពុងត្រៀមលក្ខណៈទាំងផ្នែកបច្ចេកទេស ទាំងផ្នែកហិរញ្ញវត្ថុ ដើម្បី ចាប់ផ្តើមដំណើរការ ក្នុងឆ្នាំ២០១៥នេះ”៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល