CamNews

នារីបម្រើតាមយន្ដហោះ មិនស្រណុកដូចអ្នកគិត

ត្រូវបានគេចាត់ទុកថា ជាការងារមួយដែលមានប្រាក់ខែខ្ពស់ ប៉ុន្ដែបុគ្គលិកបម្រើតាមយន្ដហោះ
ក៏ត្រូវប្រឈមនឹងការលំបាកច្រើន ដែលពេលខ្លះរកស្មានមិនដល់។

លុះត្រាយន្ដហោះបានបិទទ្វារ ទើបត្រូវបានគេផ្ដល់ប្រាក់ ៖ ប្រការនេះមានន័យថា ឧប្បត្តិ
ហេតុទាក់ទិននឹងជើងហោះហើរ ដូចជាពន្យាពេលចេញដំណើរ លុបចោលការហោះហើរជាដើម មិនត្រឹមតែមានការខាតបង់ចំពោះតែក្រុមហ៊ុនប៉ុណ្ណោះទេ ប៉ុន្ដែបុគ្គលិកនៅលើយន្ដហោះ ក៏ត្រូវ រងផលប៉ះពាល់។ នេះប្រហែលជាពួកគេ ទទួលប្រាក់ខែទៅតាមម៉ោងធ្វើការ។

បើទោះជាក្រុមហ៊ុនខ្លះមានខ្ទង់ជំនួយបន្ថែមសម្រាប់បុគ្គលិក នៅពេលជួបបញ្ហាដូចខាងលើ ប៉ុន្ដែ
វានៅមានកម្រិត។

ប្រកួតប្រជែងខ្លាំងក្លា ៖ ដើម្បីបានធ្វើជាអ្នកបម្រើតាមយន្ដហោះ វាមិនមែនជារឿងងាយស្រួល ឡើយ ពិសេសនៅក្នុងក្រុមហ៊ុនធំៗ។

ឆ្នាំ ២០១០ ក្រុមហ៊ុន Delta បានប្រកាសជ្រើសរើសបុគ្គលិកចំនួន ១០០០នាក់ ប៉ុន្ដែពួកគេទទួល បានពាក្យសុំធ្វើការដល់ទៅ ១០០,០០០ ច្បាប់។ ដូច្នេះ បណ្ដាបុគ្គលដែលត្រូវបានជ្រើសរើស ភាគច្រើនពួកគេបានបញ្ចប់បរិញ្ញាបត្រ ឬស្ទាត់ជំនាញភាសាទីពីរដែលក្រុមហ៊ុនត្រូវការ។

ខ្ពស់ពេក ឬទាបពេក ៖ ក្នុងបណ្ដាឆ្នាំនៃទសវត្សទី ៦០ ក្រុមហ៊ុន Pan Am ប្រកាសជ្រើសរើស តែនារីដែលមានកំពស់លើសពី ១,៥៨ម៉ែត្រ ទម្ងន់មិនលើសពី ៥៩គីឡូក្រាម និងត្រូវចូលនិវត្ត នៅពេលមានអាយុ ៣២ឆ្នាំ។ ជាងនេះ ពួកនាងមិនត្រូវបានអនុញ្ញាតឱ្យរៀបការ ឬមានកូន ក្នុងអំឡុងពេលនៅធ្វើការឱ្យក្រុមហ៊ុន។

ត្រូវដេញចេញពីការងារ ដោយមូលហេតុមិនគួរឱ្យជឿ ៖ បុគ្គលិកបម្រើតាមយន្ដហោះ ដែលទើបចូលថ្មី នឹងត្រូវបានតាមដានយ៉ាងម៉ត់ចត់ ពិសេសគឺរយៈពេល ៦ខែដំបូង។

មកដល់ពេលនេះ មានករណីខ្លះ បុគ្គលិកត្រូវបណ្ដេញចេញពីការងារ ដោយសារតែយកអាវ ឯក សណ្ឋានមកចងចង្កេះ បន្លំធ្វើជាបុគ្គលិកពេញសិទ្ធិដើម្បីបានហោះមកផ្ទះ ពិសេសគឺធ្វើការនៅ ពេលកំពុងឈឺ។

សាកសពនៅលើយន្ដហោះ ៖ ករណីលាកសាកសពនៅលើយន្ដហោះ បានកើតមានច្រើន ព្រោះតែតម្លៃដឹកតាមយន្ដហោះ ឡើងដល់ ៥,០០០ដុល្លារ។ ប៉ុន្ដែវាបង្កការលំបាកច្រើនដល់​បុគ្គលិកបម្រើនៅលើយន្ដហោះ ដោយសារយន្ដហោះត្រូវចុះចត់ជាបន្ទាន់​បន្ទាប់ពីប្រទះឃើញ​សាកសព។

ធ្វើអន្ដរាគមន៍ចំពោះភ្ញៀវដែលប្រើប្រាស់បន្ទប់ទឹកយូរពេក ៖ ជាធម្មតា នៅលើយន្ដហោះ​ដែលកំពុងហោះហើរ តែងមានភ្ញៀវ ចូលបន្ទប់ទឹកជាបន្ដបន្ទាប់ ដូច្នេះ នៅពេលមានភ្ញៀវរូប​ណាម្នាក់ ចូលបន្ទប់ទឹកយូរពេក នោះបុគ្គលិកនឹងធ្វើការដាស់តឿន។

ប្រឆាំងការជួញដូរមនុស្ស ៖ បុគ្គលិកបម្រើលើយន្ដហោះ ស្ទើរតែទាំងអស់ មិននឹកស្មានថា ពួកគេគឺជាជំនួយការដ៏សំខាន់របស់នគរបាល ក្នុងការស្វែងរកឧក្រិដ្ឋជន ក្នុងនោះ រួមទាំងអំពើ​ជួញដូរមនុស្ស។

ប្រការខាងលើនេះ បានចាប់ផ្ដើមឡើងដំបូង នៅពេលនារីអ្នកបម្រើលើយន្ដហោះម្នាក់ នៃក្រុម​ហ៊ុន American Airlines គឺនាង Sandra Fiorini បានរាយការណ៍អំពីករណីបុរសម្នាក់ អាយុ ១៨ឆ្នាំ កំពុងព្យាយាមលក់កូនក្មេង (ទារកទើបកើតនោះ នៅមានបង់បិទផ្ចិត និងមិនមានម្ដាយនៅក្បែរ)។ ក្រោយមក បុគ្គលិកលើយន្ដហោះ ត្រូវបានបង្ហាត់អំពីវិធីស្វែងរក និងជូនដំណឹងដល់មន្ដ្រី​មាន​សមត្ថកិច្ច អំពីករណីខុសច្បាប់ដែលពួកគេសង្ស័យ។

អតីតភាពការងារ និងប្រវែងសំពត់ ៖ អតីតភាពការងារ មានឥទ្ធិពលខ្លាំងទៅលើវិស័យ​ការងារបម្រើតាមយន្ដហោះ ប្រការនេះទាក់ទិននឹងរបបដែលពួកគេត្រូវទទួល។ ឧទាហរណ៍ ៖ ទីតាំងគ្រែដេកនៅក្នុងអាគារសម្រាប់អ្នកបម្រើតាមយន្ដហោះ ជើងហោះហើរ ឬម៉ោងហោះហើរ ជាដើម ក៏លំអៀងទៅរកបុគ្គលិកចាស់។

ក្រៅពីនេះ អតីតភាពការងារ ក៏ទាក់ទិននឹងប្រវែងរបស់សំពត់ដែលពួកគេស្លៀក។ បុគ្គលិក​បម្រើ​លើយន្ដហោះជាច្រើន ឱ្យដឹងថា អ្នកដែលធ្វើការបានច្រើនឆ្នាំ នឹងមានសិទ្ធិស្លៀកសំពត់ខ្លីជាង បុគ្គលិកថ្មី ដើម្បីទាក់ទាញការចាប់អារម្មណ៍។ យ៉ាងនេះក្ដី ក្រុមអ្នកបើកបរយន្ដហោះតែង​ចាប់​អារម្មណ៍នឹងនារីដែលស្លៀកសំពត់វែង ព្រោះពួកគេដឹងថា ពួកគេជា “មាន់ថ្មី”។

ស្ថានភាពច្របូកច្របល់ ៖ ការពិតមួយដែលបុគ្គលិកភាគច្រើនបានជួបប្រទះ នោះគឺរបួស​ដែលពួកគេត្រូវរង គឺមិនត្រូវបានចាត់ទុកជាគ្រោះថ្នាក់ការងារនោះទេ លើកលែងតែ ករណី​ធំ​បំផុត ដែលប្រធានក្រុមបាត់បង់ការគ្រប់គ្រង ឬយន្ដហោះត្រូវខូចធ្ងន់។

ករណីខាងលើនេះ យន្ដហោះនឹងត្រូវចុះចតដើម្បីធ្វើការស៊ើបអង្កេត (ប្រការដែលមិនមានបុគ្គលិក​បើកបរណាម្នាក់ ចូលចិត្ត)។

អត្ថបទ​សំខាន់​ៗគួរ​ចាប់​អារម្មណ៍ ៖

សេដ្ឋី​ប្រកាសថា​រកបាន ៥ដុល្លារ​ក្នុង​មួយឆ្នាំ ត្រូវ​រដ្ឋ​ដកហូត​ទ្រព្យ

អាយុ ១១ឆ្នាំ ក្លាយជា​ម្ចាស់​ក្រុមហ៊ុន ផលិត​បូ​គ្រប់​ប្រភេទ

យក​ជីវិត​ទៅ​ប្ដូរ​នឹង​ប្រា​ក់ជាង ៥ដុល្លារ ក្នុង​មួយថ្ងៃ នៅ​មាត់​ភ្នំភ្លើង

ប្រែ​សម្រួល​ដោយ ៖​តារា
ប្រភព ៖ Mentalfloss