CamNews

ប្រើម្រាមដៃលូកលាន់និងដេកលើក្មួយស្រី អាយុ១២ឆ្នាំ ត្រូវសមត្ថកិច្ចចាប់ខ្លួន

ឪពុកមា​ម្នាក់​ដែល​រំលោភ​ក្មួយ​ស្រី​អាយុ​១២​ឆ្នាំ​ ដោយ​ប្រើ​ម្រាមដៃ​ ត្រូវ​កម្លាំង​នគរបាល​ ព្រហ្ម
ទណ្ឌ​កម្រិត​ធ្ងន់​ចាប់ខ្លួន​។ ​ករណី​​នេះ​ បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២០​ ខែវិច្ឆិកា​ឆ្នាំ​២០១២​ នៅផ្ទះ
ជនសង្ស័យ​ ស្ថិត​ក្នុងភូមិ​ ឃុន​មោឃ​ ឃុំ​ក​ណ្តែ​ក​ ស្រុក​ប្រាសាទបាគង​ ។​

​ឪពុកមា ដែលជាជនសង្ស័យ​នេះ មានឈ្មោះ​ ញេ​ប​ សង់​ អាយុ​២៩​ឆ្នាំ​ នៅ​ភូមិ​ឃុំ​កើតហេតុខាង
លើ​។​ ចំណែក​ក្មេង​ ស្រី​រង​គ្រោះ​ឈ្មោះ​ ស.រ​ អាយុ​១២​ឆ្នាំ​ នៅ​ភូមិ​ឃុំ​ដូច​គ្នា​។​

​នៅ​ក្នុង​ទ្រុង​ដែក​ មុន​ពេល​នគរបាល​បញ្ជូន​ទៅ​តុលាការ​ ជនសង្ស័យ​ជា​ឪពុកមា​ ឈ្មោះ​ ញេ​ប​ សង់​
បាន​ប្រាប់​អ្នកកាសែត​ ដោយ​ផ្ទាល់មាត់​ថា​ នៅ​ព្រឹក​ថ្ងៃ​ទី​១៧​ ខែវិច្ឆិកា​ នៅ​ក្នុង​បន្ទប់​ក្រោមផ្ទះ​ក្មួយ​
រូប​គាត់​បាន​ទៅ​សុំ​សាក​ថ្ម​ស័ព្ទ​។​ លុះ​ពេល​ឃើញ​ក្មួយ​ស្រី​ ដេក​មើល​ទូរ​ទស្ស​ន៏​ម្នាក់ឯង​ រូបគេ​បាន​
ដើរ​ ទៅ​អង្គុយ​ក្បែរ​ហើយ​យកដៃ​ ទៅ​ស្ទាបអង្អែល​ ប្រដាប់​ភេទ​លេង​។​

ញេ​ប​ សង់​ បន្ត​ថា​ ក្រោយ​ពេល​ស្ទាប​ ប្រដាប់​ភេទ​ហើយ​ ក្មួយ​ស្រី​នៅ​ស្ងៀម​ រូបគេ​ក៏​ចាប់​សម្រាត​ខោ
​របស់​នាង​ ហើយ​ក៏​បាន​ឡើង​ទ្រោប​លើ​នាង​ ថែម​ទៀត​ ។​ ​ ទោះបី​យ៉ាងណា​ ឈ្មោះ ញេ​ប​ សង់​ សារ
ភាពថា ខ្លួនបាន​ត្រឹមតែ​ប្រើ​ម្រាមដៃ​តែ​ប៉ុណ្ណោះ​។

​ប៉ុន្តែ លោក​អនុ​សេនី​យ៏​ឯក​ ជិន​ សឿ​ត​ បញ្ជាក់​ថា​ ទាក់ទង​និង​ការ​រំលោភ​សេព​សន្ធ​វៈ​ បើ​ទោះបីជា​
ប្រើ​របស់​អ្វី​ក៏​ដោយ​ ឲ្យ​តែ​ប្រព្រឹត្ត​ទៅ​ក្នុង​ប្រដាប់​ភេទ​ គឺ​ចាត់​ទុក​ថា​ជា​ករណី​រំលោភ​។​

ដោយ ៖ បញ្ញា
ប្រភព ៖ NW