អ្នកបានរស់នៅលើភពផែនដីនេះយូរមកហើយ ប៉ុន្តែ អ្នកប្រហែលជាបានដឹងត្រឹមតែថា ព្រះអាទិត្យ
គឺជាផ្កាយភ្លឺ និងធំបំផុត ផ្គត់ផ្គង់ពន្លឺ និងសារធាតុមានប្រយោជន៍ដល់សត្វលោកនៅលើផែនដី។
ដូច្នេះ ការពិតទាំងឡាយខាងក្រោមនេះនឹងធ្វើឱ្យអ្នកនឹកស្មានមិនដល់។

១.ព្រះអាទិត្យមានទម្ងន់ឡើងដល់ ១.៩៨៩.១០០.០០០.០០០.០០០.០០០.០០០ពាន់លានគីឡូក្រាម
ស្មើនឹងទម្ងន់ភពផែនដីចំនួន ៣៣០.០៦០ដង។

២.បើសិនខាងក្នុងព្រះអាទិត្យ គ្មានអ្វីសោះ នោះគេអាចចាក់បំពេញវាដោយផែនដីចំនួន ៩៦០.០០០
ប្រភេទមូល និងប្រភេទសំប៉ែត ១.៣០០.០០០។

៣.ផ្ទៃព្រះអាទិត្យមានផ្ទៃក្រឡាធំជាងផ្ទៃក្រឡារបស់ផែនដី ១១.៩៩០ដង។

៤.ព្រះអាទិត្យរបស់យើង គ្រាន់តែជាផ្កាយមួយក្នុងចំណោមផ្កាយធំបំផុត ១០០ពាន់លាន ក្នុងហ្គា
ឡាក់ស៊ី Milky Way ។

៥.កាលពីមុន គឺមានភពចំនួន៩ត្រូវបានគិតចូលក្នុងប្រព័ន្ធព្រះអាទិត្យ ប៉ុន្តែ ភពភ្លុយតុង (Pluto)
ដែលជាកូនភពមួយ និងមានគន្លងគោចរខុសពីគេ ទើបត្រូវបានទាត់ចោលពីប្រព័ន្ធព្រះអាទិត្យ។
ក្រៅពីកូនភពភ្លុយតុង ក៏នៅមានកូនភពចំនួន៤ទៀតដែលវិលជុំវិញព្រះអាទិត្យ ប៉ុន្តែ ក៏មានគន្លង
គោចរខុសគេ នោះគឺ កូនភព Ceres, Haumer, Makemake និង Eris។

៦.ព្រះអាទិត្យកើតឡើងដោយចាប់ផ្ដើមពីពពកធូលី ដែលពោរពេញដោយអាចម៍ផ្កាយ។ ពពក
ទាំងនេះ ក្រាស់ និងមានកំដៅ -២២៦អង្សាសេ។ ទំនាញរវាងអាចម៍ផ្កាយទាំងឡាយក្នុងពពកនេះ
បានធ្វើឱ្យវាប្រមូលផ្ដុំគ្នា ដោយមានការប៉ះទង្គិច និងក្លាយជា “ផ្កាយដើម”។

៧.ក្នុងពេលប៉ះទង្គិចរវាងអាចម៍ផ្កាយ និងផ្កាយដើមទាំងនេះ ធ្វើឱ្យមានកំដៅ និងឆេះ ហើយភ្លឺ
ឡើង។ ប្រការនេះបានកើតឡើងជាបន្តបន្ទាប់ រហូតដល់ក្លាយទៅជាផ្កាយដ៏ធំមួយដែលពេលនេះ
គេហៅថា ព្រះអាទិត្យ។

៨.ជាមួយនឹងអាយុកាល ៤,៦ពាន់លានឆ្នាំ ព្រះអាទិត្យត្រូវបានចាត់ទុកថាជាផ្កាយលឿង “អាយុ
មធ្យម” មានន័យថា ព្រះអាទិត្យបាន “រស់នៅ” ពាក់កណ្ដាលជីវិតរបស់ខ្លួន។

៩.ពេលព្រះអាទិត្យបានដុតអស់ធាតុអ៊ីដ្រូហ្សែនខាងក្នុង វានឹងចាប់ផ្ដើមដុតធាតុ អេលីយ៉ូម ក្នុង
រយៈពេលប្រហែល ១៣០លានឆ្នាំទៀត។ ក្នុងអំឡុងពេលនោះ ព្រះអាទិត្យនឹងប្រែទៅជាធំ រហូត
ដល់លេបត្របាក់យកភពពុធ ភពសុក្រ និងភពផែនដី។ ពេលនោះ ព្រះអាទិត្យនឹងត្រូវបានគេហៅ
ថា “យក្សក្រហម”។

១០.ក្រោយដំណាក់កាល “យក្សក្រហម” ស្រទាប់ក្រៅរបស់ព្រះអាទិត្យនឹងត្រូវរុញចេញមកក្រៅ
ហើយស្នូលរបស់វានឹងរួញចូលបន្តិចម្ដងៗ។ ដំណាក់កាលនេះត្រូវបានគេចាត់ទុកថា ជាដំណាក់
កាលចុងក្រោយនៃការវិវត្តរបស់ផ្កាយ។

១១.ក្នុងដំណាក់កាលខាងលើនេះ ស្នូលដែលនៅសល់របស់ព្រះអាទិត្យ នឹងមានទម្ងន់ប្រហាក់
ប្រហែលនឹងទម្ងន់ផែនដី។ ពេលនោះ ព្រះអាទិត្យនឹងត្រូវព័ទ្ធជុំវិញដោយពពកអាចម៍ផ្កាយ និងត្រូវ
គេហៅថា ផ្កាយស៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ thefactfile